(ក្រចេះ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំតាម៉ៅ ដែលមានទីតាំងស្ថិតសាលាបឋមសិក្សាហ៊ុនសែនតាម៉ៅ ភូមិតាម៉ៅក្រោម ឃុំតាម៉ៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

លោក វេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា ដោយមានកិច្ចសហការរវាងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្តក្រចេះ ជាមួយក្រុមគ្រូពេទ្យ​នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តក្រចេះ គឺបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ គឺពលរដ្ឋបានចូលមកទទួលការពិនិត្យព្យាបាលជាច្រើននាក់។

លោក វេជ្ជបណ្ឌិត ងី ប៊ុនឡែន បន្តថាការចុះពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យ គឺបានពិនិត្យនិងព្យាបាលទៅលើប្រភេទជំងឺទូទៅមនុស្ស ចាស់ -ជំងឺកុមារ -ធ្មេញ-ពិនិត្យភ្នែកចែកវ៉ែនតាវះកាត់តូច ពិនិត្យផ្ទៃពោះ អប់រំសុខភាពផងដែរ៕