(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកអំពាវនាវជាថ្មី សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជា ។
តាមរយៈសេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា នាពេលកន្លងមានឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជាដែលមានទម្រង់ជា តណភ្ជាប់ ឬគណនីក្លែងក្លាយ (Fake Account) ទាក់ទង ឬផ្ញើសារ ទៅកាន់លោកអ្នកផ្តល់នូវព័ត៌មានបញ្ញើអីវ៉ាន់មកដល់ និងបង្ហាញពីនីតិវិធីទូទាត់ប្រាក់លើគេហទំព័រនោះផងដែរ។ ប្រៃសណីយ៍កម្ពុជាសូមសាធារណជនកុំទូទាត់ប្រាក់តាមគេហទំព័រជាដាច់ខាត៕