(ភ្នំពេញ)៖ លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ បានយល់ឃើញថា មានតែការឱ្យការ៉ុតទៅឱ្យរុស្ស៊ី និងយកដំបងសំពងអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចធ្វើឱ្យដំណើរការនៃការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន អាចបិទបញ្ចប់ទៅបាន។ លោកបានថ្លែងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមការបញ្ជាក់របស់អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខខាងលើបានបញ្ជាក់ថា អ៊ុយក្រែនត្រូវតែទទួលស្គាល់ថា ទោះបីជាទទួលបានជំនួយបន្ថែមទៀតពីសម្ព័ន្ធមិត្តក៏ដោយ ក៏អ៊ុយក្រែនមិនអាចយកឈ្នះកម្លាំងទ័ពរបស់រុស្សីបានដែរ ខណៈមកដល់ពេលនេះស្ថានភាពទ័ព និងសេដ្ឋកិច្ចរបស់រុស្ស៊ីនៅតែបន្តរឹងមាំដដែល ផ្ទុយពីអ៊ុយក្រែន ដែលកាន់តែធ្លាក់ចុះទៅៗ រហូតពឹងផ្អែកតែម្យ៉ាងពីជំនួយបរទេស។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនា កិច្ចពិភាក្សាបន្តដូចតទៅ៖