(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៤ក​រណី ឃាត់ខ្លួនជនសង្ស័យ៧០នាក់។

* ករណីដឹកជញ្ជូន រក្សាទុក៩ករណី ឃាត់ខ្លួន១៦នាក់
* ⁠ករណីប្រេីប្រាស់២៤ករណី ឃាត់ខ្លួន៥៣នាក់
* ⁠ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន២៣៤៣ករណី ឃាត់ខ្លួន៦០៤៨នាក់ (ស្រី៥០០នាក់)៕