(តាកែវ)៖ លោក វ៉ី សំណាង អភិបាលខេត្តតាកែវនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាល និងប្រកាសតែងតាំង ផ្លាស់ប្ដូមន្ត្រីរាជការ សាលាខេត្តតាកែវចំនួន២៦រូប នៅសាលប្រជុំរបស់សាលាខេត្តតាកែវ។
លោក កែវ គុជសី នាយករដ្ឋបាលសាលាខេត្តតាកែវ បានថ្លែងថា មន្រ្តីរាជការដែលប្រកាស់តែងតាំងរួមមាន៖ លោក ភុំ ផល ជានាយកទីចាត់ការរដ្ឋបាល, លោក ឆេង ចន្ថា នាយកទីចាត់ការផែនការ និងវិនិយោគ, លោក យស ចំណាន ប្រធានអង្គភាពលទ្ធកម្ម និងមន្រ្តីនាយករងទីចាត់ការ អនុប្រធានអង្គភាព ប្រធាន អនុប្រធាន ការរិយាល័យនិងមន្រ្តីមួយចំនួនទៀត ដោយឡែករដ្ឋបាលខេត្តគ្រោងនឹងស្នើសុំទៅក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ច និងហិរញវត្ថតែងតាំងនាយកទីចាត់ការហិរញវត្ថុរបស់រដ្ឋបាលសាលាខេត្តតាកែវផងដែរ។
ថ្លែងក្នុងឱកាសនោះលោក វ៉ី សំណាង បានផ្តាំផ្ញើមន្រ្តីរាជការទើបទទួលបានការ ផ្លាស់ប្ដូតែងតាំងមុខតំណែងថ្មី ត្រូវបង្កើនការសហការ និងមានទំនាក់ទំនងល្អក្នុងចំណោមមន្ត្រីទាំងអស់ក្នុងអង្គភាពរបស់ខ្លួន និងត្រូវរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុង ក្នុងអង្គភាពឱ្យបានល្អ និងត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចស្នូលរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងលក្ខខណ្ឌការងារដែលបានកំណត់៕