(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស Alternative for Germany (AfD) Party របស់អាល្លឺម៉ង់ បានបង្ហាញការស្ញប់ស្ញែងចំពោះការដឹកនាំប្រទេសកម្ពុជាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំឲ្យកម្ពុជាកាន់តែរីកចម្រើន និងឆ្ពោះទៅរកភាពទំនើប។

ការស្ញប់ស្ញែងចំពោះភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ពីសំណាក់លោក Peter Altmann ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់ដំណើរកម្សាន្ដនៅប្រទេសកម្ពុជា ហើយធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសអាល្លឺម៉ង់វិញ បានជួបជាមួយលោក កែវ ផុង ដែលជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នៅលើយន្ដហោះ។

លោក Peter Altmann តាមរយៈវីដេអូបង្ហាញពីការយល់ឃើញបានរៀបរាប់យ៉ាងដូច្នេះថា៖

«វាជាកិត្តិយសដ៏អស្ចារ្យដែលខ្ញុំ មានឱកាសផ្ញើការស្វាគមន៍ពីគណបក្សរបស់ខ្ញុំ មានឈ្មោះថា «AFD» ដោយផ្ទាល់ពីប្រទេសអាល្លឺម៉ង់។

ខ្ញុំឈ្មោះ Peter Altmann ខ្ញុំជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស ក្នុងស្រុក ដែលរួមបញ្ចូលភារកិច្ចផ្សេងៗទៀត។ក្រុមប្រឹក្សាប្រតិបត្តិរបស់ គណបក្សយើងនៅ Karlsruhe មានមនុស្ស 11 នាក់ក្នុងនោះ 2 នាក់ជាសមាជិកសភាអាល្លឺម៉ង់។

នៅក្នុងការបោះឆ្នោតកាលពីខែមុន គឺមានតែគណបក្សរបស់យើងខ្ញុំ តែមួយគត់ដែលទទួលបានសំឡេងគាំទ្រទ្វេដង AFD របស់ខ្ញុំត្រូវបានបង្កើតឡើងកាលពី ១៣ ឆ្នាំមុន។

នៅពេលដែលអាឡឺម៉ង់ប្រឈមមុខនឹងការលំបាកផ្នែកនយោបាយ AFD កំពុងគាំទ្រដល់សេដ្ឋកិច្ចដែលមានសុខភាពល្អ និងតម្លៃអភិរក្ស ដែលប្រទេសអាល្លឺម៉ង់មានភាពល្បីល្បាញ។
បន្ទាប់​ពី​វិស្សមកាល​ដ៏​រីករាយ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​បាន​ជួប​លោក កែវ ផុង តាម​ជើង​យន្តហោះ។ លោក ផុង បានប្រាប់ខ្ញុំច្រើនណាស់អំពីសម្តេច ហ៊ុន សែន ដែលធ្វើអោយខ្ញុំចាប់អារម្មណ៍។

ខ្ញុំបានអានអំពីសមិទ្ធិផលដ៏អស្ចារ្យរបស់ សម្តេច ជាមួយគណបក្សប្រជាជនកម្ពុជា ដែលការដឹកនាំដោយការអនុវត្តជាក់ស្តែង និងអារម្មណ៍នៃការពិត និងបានជះឥទ្ធិពលដល់ប្រទេសកម្ពុជា ក្នុងផ្លូវវិជ្ជមាន ហើយនាំទៅរកភាពទំនើប និងជួយទៅពេលអនាគត។ នេះគឺជាកិត្តិយសដ៏ធំសម្រាប់ខ្ញុំ និង AFD ក្នុងការថែរក្សាមិត្តភាព និងទំនាក់ទំនងទៅវិញទៅមក។ សូមជូនពរ និងគោរពពីប្រទេសអាល្លឺម៉ង់»៕

សូមទស្សនាវីដេអូរបស់លោក Peter Altmann នៅខាងក្រោមនេះ៖