(កោះកុង)៖ នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត បង្សុកូលឧទ្ទិសកុសល និងបណ្តេញឧបទ្រពពីឆ្នាំចាស់ ប្រោះព្រំលើករាសី នាំសិរីសួស្ដី ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីកិច្ចបំពេញកុសលបានបញ្ចប់ ក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត បានលេងល្បែងប្រជាប្រិយ, សួរ-ឆ្លើយសំណួរល្បងប្រាជ្ញា, ប្រឡងចម្រៀង និងការលេងកម្សាន្តសង្រ្កាន្តឆ្នាំថ្មី នៅស្នាក់ការសមាគម អ.ម.ត ខេត្តកោះកុង ពោរពេញដោយភាពរីករាយ និងសាមគ្គីភាព៕