(កោះកុង)៖ លោក ឡុង កយ ជាប្រធានសហគមន៍អេកូទេសចរណ៍តំបន់ស្ទឹងអារ៉ែង បានលើកឡើងថា ការបង្កើតសហគមន៍ គឺផ្ដោតទៅលើការការពារព្រៃឈើ វប្បធម៌ បរិស្ថាន រកចំណូលពីភ្ញៀវទេសចរណ៍ តាមរយៈការជូនទៅតំបន់កម្សាន្ត និងជួយឱ្យប្រជាពលរដ្ឋអាចប្រាក់ចំណូលបាន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។
លោក ឡុង កយ បានឲ្យដឹងថា ភ្នំម្រេចកង្កែប គឺស្ថិតនៅក្នុងភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ដែលសមាជិករបស់សហគមន៍បូកសរុប ១៧០គ្រួសារ។ ការបង្កើតសហគមន៍នេះ គឺផ្ដោតទៅលើការការពារព្រៃឈើ វប្បធម៌ បរិស្ថាន និងរកចំណូលពីភ្ញៀវទេសចរណ៍ តាមរយៈការជូនទៅតំបន់កម្សាន្ត។ លោក ឡុង កយ បានបញ្ជាក់ថា នៅទីនេះតំបន់កម្សាន្តធំៗមានដូចជា៖ ភ្នំម្រីកកង្កែប គឺជាតំបន់ដែលអាចមើលឃើញទេសភាព ថ្ងៃរះ និងសមុទ្យពកក និងតំបន់ទឹកធ្លាក់ នៅទីនេះ តំបន់ទឹកធ្លាក់ មានច្រើនជាងតំបន់ទេសភាព មានឆៃតាប៉ាង ឆៃយោង ឆៃហាដែត ។ល។
សូមជម្រាបដែរថា CSLEP ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលមាននឹងកំពុងអនុវត្តយ៉ាងសកម្មលើខេត្តគោលដៅចំនួន ៧រួមមាន៖ កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងកំពង់ឆ្នាំង៕
សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖