(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហោះរូបថតចាស់ៗចំនួន៤សន្លឹក ដែលកាលនោះសម្តេចទើបតែមានវ័យជាង ៣០ឆ្នាំប៉ុណ្ណោះ។

សម្តេចបញ្ជាក់ថា ក្នុងវ័យជាង៣០ឆ្នាំនេះ សម្តេចដឹកនាំប្រទេសកម្ពុជា ក្នុងសភាពការណ៍ចល័ត មានសន្តិភាពផង និងសង្គ្រាមផង ហើយសម្តេចប្រើពេលជាងពាក់កណ្តាលជីវិត ទើបកម្ពុជារកសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារមានខ្លឹមសារដូច្នេះថា «ឃើញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេស ក្នុងសភាពការណ៍ចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ច សង្គមផង ដែលប្រើពេលជាងពាក់កណ្តាលជីវិត ទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន។ រូបថត៤សន្លឹកនេះ ៣សន្លឹកដើរចូលសភា និងប្រជុំសភា និង១សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាព ដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ»