×

Message

Page Not Found

(ព្រះវិហារ)៖ នៅថ្ងៃចន្ទ ទី០៧ ខែមេសា ឆ្នាំ២០២៥ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវី រួមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកគណៈមេធាវី បានរួមដំណើរជាមួយគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំគណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងទ័ព នៃកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសព្រះវិហារ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណ ចំពោះលោកទេសរដ្ឋមន្ត្រី ព្រមទាំងប្រតិភូ ដែលឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញមកដឹងសុខទុក្ខកងទ័ពនៅជួរមុខ ថែមទាំងបានជួយដោះស្រាយនូវតម្រូវការដល់កងពលដូចជា អគារស្នាក់នៅ អគារហ្វឹកហ្វឺន ផ្លូវ ស្រះទឹក ជាដើម ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បុព្វហេតុការពារបូរណភាព និងអធិបតេយ្យកម្ពុជា។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក ក៏បានលើកឡើងពីសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទិសប្រាសាទព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អដែលកំពុងក្លាយជាព្រំដែនសន្តិភាព អភិវឌ្ឍន៍និងពាណិជ្ជកម្ម។

ក្នុងពិធីសំណេះសំណាលដ៏ស្និទ្ធស្នាលនេះ លោកទេសរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះវីរកងទ័ព បង្កើតជាប្រពៃណី នូវចំណងមេត្រី រវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ដែលសម្តេចតេជោ ជាអ្នកផ្ដួចផ្ដើម និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានសម្តែងនូវការកោតសរសើរចំពោះវីរភាពក្លាហានរបស់យុទ្ធមិត្ត ដែលឈរជើងការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែន ហើយរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អង្គភាព និងសប្បុរសជន បានមកដឹងសុខទុក្ខគ្នាទៅវិញទៅមក ជាការផ្សារភ្ជាប់នូវមនោសញ្ចេតនារវាងសមរភូមិមុខ និងសមរភូមិក្រោយ ដោយនាំយកអំណោយនិងថវិកា ជូនយុទ្ធមិត្តក្នុងកងពលផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី និងប្រតិភូ ក៏បានអញ្ជើញទៅទស្សនាសមិទ្ធផលរបស់កងពល ដែលបានលេចចេញជាផ្លែផ្កា ពីទឹកចិត្តសប្បុរសនៃការចងសម្ព័ន្ធមេត្រីនេះផងដែរ៕