(ភ្នំពេញ)៖ លោក មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាហាក្សត្រ បានចេញលិខិតថ្លែងអំណរគុណ គោរពជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ។ នេះបើតាមលិខិតថ្លែងអំណរគុណ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងមានមហាកិត្តិយសដ៏ឧត្តុង្គឧត្តម ដោយបានទទួលនូវសារលិខិតជូនពរ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនា ដ៏កក់ក្តៅជាទីបំផុតពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសថ្ងៃចម្រើន ជន្មាយុរបស់ខ្ញុំបាទ នៅថ្ងៃពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណនិងដឹងគុណ ប្រកបដោយកតញ្ញូតាធម៌ជាទីបំផុតចំពោះសមានចិត្តដ៏ឧត្តុង្គឧត្តម និងការស្រលាញ់ រាប់អានដ៏ជ្រាលជ្រៅ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះរូបខ្ញុំបាទ ព្រមទាំងបាននឹងកំពុងបន្តណែនាំ តម្រង់ទិស និងផ្តល់នូវអនុសាសន៍ល្អៗដល់រូបខ្ញុំបាទ និងក្រុមគ្រួសារ ក្នុងការបំពេញភារកិច្ច។

ខ្ញុំបាទចងចាំជានិច្ច នូវគម្រូវីរភាពដ៏អង់អាចក្លាហានរបស់ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា បានទទួលនូវសុខ សន្តិភាព និងបានដឹកនាំអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនឡើងជាលំដាប់ ហើយក៏បានបន្សល់ទុកនូវស្នាដៃ ជាច្រើនដែលមិនអាចកាត់ថ្លៃបាន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុ បុត្រី ចៅប្រុស-ចៅស្រី សូមមានសុខភាពល្អបរិបូរណ៍ ពលានុភា នុភាពមាំមួនក្លៀវក្លា ប្រាជ្ញាភ្លឺថ្លាជាដ៏រាប ជន្មាយុយឺនយូរ និងសូមសមប្រកប ដោយព្រះពុទ្ធ ពុទ្ធពរទាំងប្រាំប្រការគឺអាយុ ការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ»៕