(កំពង់ស្ពឺ)៖ ខេត្តកំពង់ស្ពឺបានបង្កើតព្រឹត្តិការណ៍ និងរម្លឹកពិធីប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមចិញ្ចឹមគោ ដែលវត្តមាននៃរទេះគោ ជាច្រើនបានមកចូលរួម។
គេសម្គាល់វត្តមានរទះគោក្នុងដែនកម្ពុជារវាង ១៧០០ឆ្នាំ និង៧០០ឆ្នាំ មុនគ្រឹស្តសករាជកន្លងមក ហើយការប្រណាំងនេះនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លើទីលានមួយកន្លែងស្ថិតក្នុងភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមន ក្នុងគោលបំណងរម្លឹកដល់ក្មេងៗជំនាក់ឲ្យបានស្គាល់។
លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការប្រណាំងរទេះសាឡី ឬគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ។ គោលបំណងចម្បង នៃការប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៥ គឺចូលរួមអភិរក្ស លើកស្ទួយអភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទ នៃសង្គមបច្ចុប្បន្ននូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។
យោងតាមប្រវត្តិខ្មែរក្នុងអាណាចក្រនគរភ្នំ បានខ្ចីយានជំនិះពីពួកឥណ្ឌា (រទះ) ចាប់តាំងពីសតវត្ស រ៍ទី១នៃគ្រឹស្តសករាជមកម៉្លេះ។ ដោយមានការនិយមពីជនជាតិខ្មែរ ដែលចំនួនភាគច្រើន ជាកសិករនោះបានជាការប្រើរទេះគោ ឬក្របីនៃគ្រឹស្តសករាជ និងត្រូវបានបន្តរហូតដល់បច្ចុប្បន្ន។
នាសម័យបុរអង្គរក៏ដូចជា សម័យអង្គរដែរ រទេះគោខ្មែរបានបំពេញតួនាទីយ៉ាងសំខាន់បំផ្តក្នុងសង្គមខ្មែរ។ រទេះគោនេះមិន ត្រឹមតែក្នុងការដឹកជញ្ជូន និងសង្គមកិច្ចប៉ុណ្ណោះទេតែថែមទាំងមានការពាក់ព័ន្ធទៅនឹងវិស័យជំនឿសាសនាផងដែរ។
តាមរយៈចម្លាក់ប្រាសាទអង្គរវត្ត នាសតវត្សរ៍ទី១២ នៃគ្រឹស្តសករាជ យើងឃើញយ៉ាងច្បាស់ថារទេះសេះ ដែលព្រះបាទសុរិយាវរ្ម័នទី២ គង់ប្រថាប់ពីលើនោះគឺ ជាសញ្ញាណតំណាងនូវព្រះអាទិត្យ ឬព្រះសុរិយា ដែលជានិមិត្តរូបនៃសន្តតិវង្សរបស់ទ្រង់ ហើយម៉្យាងទៀតការសម្តែងក្បួនទ័ពដូចជាក្នុងរឿងរាមកេរ មហាភាតរ ឬក៏ក្នុងជាតក បែបពុទ្ធនិយមជាដើម គេក៏បានឃើញការ និយមរទេះគោនេះដែរ៕