×

Message

Page Not Found

(កំពង់ធំ)៖ លោក ព្រំ ឆដា អភិបាលរងស្រុកស្ទោង តំណាងលោកសាយ គឹ ឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខព្រមទាំងចែកអំណោយជូនដល់គ្រួសារអតីតយុទ្ធជននៅក្នុងឃុំដងក្តា ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២៥។

លោកបន្ថែមថា «ថ្វីដ្បិតអំណោយនៅពេលនេះ មានសភាពតិចតួចក្តី ក៏ប៉ុន្តែបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ក្នុងនាមសម្ព័ន្ធមេត្រីភាពរបស់រដ្ឋបាលស្រុកស្ទោងជាមួយក្រុមគ្រួសារអតីតយុទ្ធជនគ្រប់រូប ជាពិសេសក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ»

ជាមួយគ្នានេះ គ្រួសារអតីតយុទ្ធជនដែលទទួលអំណោយនៅក្នុងឱកាសនេះ បានគោរពថ្លែងអំណរគុណយ៉ាង ជ្រៀលជ្រៅបំផុតដល់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃស្រុកស្ទោង ដែលតែងតែគិតគូរយកទុកដាក់ សួរសុខទុក្ខ និងចែកអំណោយជូនដល់ពួកគាត់ជារឿយៗ និងជារៀងរាល់ឆ្នាំ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបុណ្យភ្ជុំបិណ្ឌ។

សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនទាំង៦គ្រួសារខាងលើក្នុងមួយគ្រួសារៗ ទទួលបាននូវគ្រឿងឧបភោគបរិភោគមួយឈុត ព្រមទាំងថវិកា៦ម៉ឺនរៀលផងដែរ៕