(សៀមរាប)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងសហការី នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកស្រី Lee Sejin នាយករងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា។

ក្នុងជំនួបការងារខាងលើនេះ ភាគីទាំងពីរបានពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការកន្លងមក ដែលស្ថាប័ន KOICA របស់កូរ៉េ បានរួមចំណែកគាំទ្រលើការងារអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បាន ជជែកលើគម្រោងការងារទៅអនាគត ក្នុងន័យអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព៕