(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លុបឈ្មោះឧត្ដមសេនីយ៍​ត្រី​ ឈាវ​ មុន្និន​ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២២០២៥នេះ។

ព្រះរាជក្រឹត្យ​លុបឈ្មោះឧត្ដមសេនីយ៍​ត្រី​ ឈាវ​ មុន្និន​ ចេញពីក្របខណ្ឌ បានធ្វើឡើង ក្រោយពីបុគ្គលឈ្មោះ ឈាវ មុន្និន បានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល៕