(ភ្នំពេញ)៖ ដោយផ្អែកតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សម្តេចបវរវិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) ដឹកនាំសហការសិក្សា និងរៀបចំផែនការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិ ឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូរបស់រាជរដ្ឋាភិបាលក្នុងការប្រមូល និងវិភាគទិន្នន័យសម្រាប់ប្រទេសជាតិទាំងមូល។
លោក វិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ អាណត្តិទី១ បានដឹកនាំកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិស្ថិតិ នៅរសៀលថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីសមាជិកតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងមុខងារសាធារណៈ, ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ច ឌីជីថល, នាយកវិទ្យាស្ថានជាតិស្ថិតិ និងតំណាងបុគ្គលិកនៃ វ.ជ.ស. សរុបវត្តមានសមាជិកចូលរួមកិច្ចប្រជុំចំនួន ៩រូប គឺលើសពី ៥០ភាគរយ ដែលអាចដំណើរការកិច្ចប្រជុំបាន។
កិច្ចប្រជុំត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកំណត់ផែនទីបង្ហាញផ្លូវជាក់លាក់សម្រាប់វិទ្យាស្ថានជាតិស្ថិតិ ក្នុងការពង្រឹងសមត្ថភាពវិទ្យាស្ថានជាតិស្ថិតិឱ្យក្លាយជាស្ថាប័នដើរតួនាទីស្នូលរបស់រាជរដ្ឋាភិបាលក្នុងការប្រមូលនឹងវិភាគទិន្នន័យស្ថិតិសម្រាប់ប្រទេសជាតិទាំងមូល៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់វិទ្យាស្ថានជាតិស្ថិតិ៖