(ភ្នំពេញ)៖ លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកោតសសើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើការដោះស្រាយនូវបញ្ហានានា ពិសេសចំពោះការចរចាពន្ធ ជាមួយសហរដ្ឋអាមេរិក ដែលជាការចរចាបែបចាស់ទុំ នាំមកកនូវសន្ដិភាពទាំងសមខាង។
សូមជម្រាបថា សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ៤៩% ដែលកម្រិតខ្ពស់មួយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅលោក Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក ស្នើចរចាលើការអនុវត្តពន្ធលើការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយទម្លាក់ពន្ធពី ៣៥% មកត្រឹម៥% សម្រាប់មុខទំនិញ ១៩បន្ទាត់ពន្ធ។
ការលើកឡើងរបស់លោកស្រី Jyotsana Varma ធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីកម្ពុជានៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។
លោកស្រី Jyotsana Varma បានថ្លែងឲ្យដឹងថា «ចំពោះការចរចារឿងពន្ធជាមួយសហរដ្ឋអាមេរិក របៀបនៃការចរចាររបស់ប្រទេសកម្ពុជា គឺជាការឆ្លើយតបយ៉ាងសមស្រប និងចាស់ទុំជាខ្លាំង ចំពោះការចរចារនេះ គឺដើម្បីផ្ដល់ជូនមកនូវសន្ដិភាពដល់ប្រទេសទាំង២។ ចំពោះខ្ញុំ ខ្ញុំមិនអាចដឹង ឬឆ្លើយបានទេថា តើការចរចារពន្ធនេះក្នុងកម្រិតប៉ុន្មាន ដែលសមស្របនោះទេ»។
លោកស្រីបានបន្ដថា ដូច្នេះចម្លើយនៃការចរចា ពន្ធនេះ គឺជាការលំបាកមួយក្នុងការឆ្លើយ មានតែរង់ចាំមើលសិនប៉ុណ្ណោះ។
លោក ឌួង ពូលឡង់ មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចបានថ្លែងឲ្យដឹងថា «ខ្ញុំសូមបន្ថែមដែលថា ចំពោះរឿងដំឡើងពន្ធននេះ មិនមែនធ្វើឡើងតែចំពោះប្រទេសកម្ពុជានោះទេ អ្នកប្រកួតប្រជែងក្នុងតំបន់ សុទ្ធសឹងតែប៉ះពាល់ដូចគ្នា ចំពោះការដំឡើងពន្ធនេះ ក្នុងនោះប្រទេសអឺរ៉ុបអាចនឹងប៉ះពាលខ្លាំងជាងគេ ព្រោះទំនិញភាគច្រើនគឺនាំចេញទៅសហរដ្ឋអាមេរិក ហើយប្រទេសនាំចេញដូចជាប្រទេសមីយ៉ាន់ម៉ា, វៀតណាម, កម្ពុជា, បង់ក្លាដេស ក៏រងផលប៉ះពាល់៕