(ស្ទឹងត្រែង)៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តររាយខេត្តស្ទឹងត្រែង សហការជាមួយអង្គការ People in Need(PIN) បានរៀបចំពិធីប្រគល់សម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ។
លោក សរ សុពុត្រា អភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអង្គការដៃគូ ក៏ដូចជាម្ចាស់ជំនួយដែលបានផ្តល់សម្ភារៈបរិក្ខា ដើម្បីជាជំនួយដល់រដ្ឋបាលឃុំគោលដៅ ដើម្បីត្រៀមបង្ការ ក្នុងប្រតិបត្តិការជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ។
លោកអភិបាលខេត្ត បានឱ្យបណ្តាឃុំគោលដៅទាំង៥ ដែលទទួលបានសម្ភារៈទាំងនោះ ដ៏ធំធេងនេះ គឺត្រូវតែថែរក្សា ការពារសម្ភាៈទាំងនោះឱ្យទៅជាប្រយោជន៍រួម ហើយប្រឱ្យចំគោលដៅ នៃការសង្រ្គោះប្រជាពលរដ្ឋ នៃគ្រោះមហន្តរាយ ជៀសវាងការប្រើប្រាស់ទៅលើគោលដៅផ្សេង ដោយរដ្ឋបាលស្រុកជាអ្នកត្រួតពិនិត្យលើកិច្ចការងារ និង សម្ភារៈដែលទទួលបាននេះ។ រដូវវស្សាដែលនិងឈានចូលមកដល់ ដែលនេះជាតម្រូវការចាំបាច់ដើម្បីប្រើប្រាស់ សំរាប់ស្ថានភាពនៅពេលខាងមុខ ។
លោកស្រី គឹម ដាលីស ប្រធានគម្រោង UNDP បានថ្លែងថា គោលបំណងផ្តល់នូវសម្ភារៈឆ្លើយតបហានិភ័យគ្រោះមហន្តរាយ និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ ទៅដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំ ភូមិ ដើម្បីបង្កើនសមត្ថភាពក្នុងការត្រៀមបង្កា និងឆ្លើយតបគ្រោះមហន្តរាយក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
លោកស្រីប្រធានគម្រោង UNDP បានថ្លែងថា ចក្ខុវិស័យរួមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ដែលសង្កត់ធ្ងន់ទៅលើសកម្មភាពបញ្ហាអាកាសធាតុ និងដោះស្រាយបញ្ហាផ្អែកទៅលើធម្មជាតិ សំរាប់កំណើននិងសន្តិសុខ របស់មនុស្ស ហើយប្រទេសកម្ពុជាកំពុងប្រឈមនិងការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវជម្រុះ និងការបំពុលបរិស្ថាន។
វិស័យឯកជន ដៃគូរអភិវឌ្ឍ សង្គមស៊ីវិល បានចូលរួមសហប្រតិបត្តិការ កៀរគរធនធានដែលចាំបាច់ ដើម្បីធានាអនុវត្តការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឱ្យមានប្រសិទ្ធភាព សម្រាប់ភាពធន់ទៅនឹងការប្រែប្រួល អាកាសធាតុ៕