(ភ្នំពេញ)៖ វិវាទរ៉ាំរ៉ៃអូសបន្លាយរយៈពេល១៧ឆ្នាំ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់នៅក្រោមយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក. នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ នេះជាការថ្លែងរបស់អ្នកស្រី សុខ សោភា ដែលបានបង្ហាញអារម្មណ៍រំភើបរីករាយដោយមិននឹកស្មានថា វិវាទ១៧ឆ្នាំរបស់គាត់ត្រូវបានដោះស្រាយបញ្ចប់ដោយ អ.ដ.ក។
សូមបញ្ជាក់ថា វិវាទរ៉ាំរ៉ៃមួយនេះ គឺជាវិវាទពាក់ព័ន្ធនឹងការលក់ឡៃឡុងអចលនទ្រព្យដែលមានដី និងផ្ទះ១ករណី ដែលតុលាការខេត្តកំពង់ឆ្នាំង បានដាក់ឲ្យអនុវត្តដោយបង្ខំនៅឆ្នាំ២០១២ តាមបណ្ដឹងរបស់ភាគីធនាគារ និងម្ចាស់ទ្រព្យដែលជាកូនបំណុលគឺអ្នកស្រី សុខ សោភា៕