(បាត់ដំបង)៖ អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និងរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្ត ដើម្បីពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តបាត់ដំបង។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ ប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី និង លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំង។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីទេសរដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ក្រុមការងាររាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង និងប្រធានមន្ទីរអង្គភាព ក្រុមប្រឹក្សា ឃុំ ពាក់ព័ន្ធ មួយចំនួនទៀតផងដែរ៕