(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ ចាត់ទុកការជួបជុំមុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ២០២៥ ក្នុងគោលបំណងសាកសួរសុខទុក្ខ ដែលមន្ត្រីរាជការក្នុងរដ្ឋបាលខេត្ត បានបម្រើការជាមួយគ្នាកន្លងមកទាំងសាមគ្គីភាព និងប្រសិទ្ធិភាពការងារអនុវត្តកន្លងមក។

ជាងនេះរដ្ឋបាលខេត្តកំពង់ស្ពឺ និងដាក់ផែនការយុទ្ធសាស្ត្រអាទិភាពការងារឆ្នាំថ្មីសម្រាប់អនុវត្ត ដើម្បីឲ្យបងប្អូនជាមន្ត្រីអនុវត្តសម្របសម្រួលកិច្ចសហការគ្នា រួមចំណែកលើកស្ទួយលើកកម្ពស់សេវាបម្រើពលរដ្ឋ ពិធីសំណេះណាលនេះ ធ្វើនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងវត្តមានមន្ត្រីរាជការទូទាំងខេត្ត។ 

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកបន្តថា ក្នុងនាមលោកដឹកនាំស្នើឲ្យមន្ត្រីគ្រប់គ្រប់អនុវត្តការងារឲ្យមានប្រសិទ្ធិភាពការងារ បង្កើននៅសាមគ្គីភាពផ្ទៃក្នុងអង្គភាពនីមួយៗ ជាងនេះបង្កើនការយល់ដឹងដល់មន្ត្រីក្រោមឱវាទ ការដឹកនាំនៃអង្គភាពខ្លួនឲ្យមានភាពរីកចម្រើន។ 

លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងសង្កត់ធ្ងន់ថា លើកកម្ពស់តម្លៃការងារ និងការចែករំលែកយោបល់គ្នាជៀសវាងមានបាតុភាពផ្ទៃក្នុង ចេះផ្តល់ដំបូន្មានឱ្យមនុស្សក្រោមឱវាទយល់ច្បាស់អំពីគោលនយោបាយ ឬគោលបំណងរបស់អង្គភាពឲ្យអនុវត្តទទួលបានជោគជ័យ ៕