(ភ្នំពេញ)៖ ថ្មីៗកន្លងទៅនេះបទ «សៅអើយនាងសៅ» របស់តារាចម្រៀង ខេមរៈ សិរីមន្ត ដែលជាបទត្រៀមចូលឆ្នាំច្រៀងតែម្នាក់ឯង បានផ្ទុះការគាំទ្រជាខ្លាំងពីមហាជននៅលើបណ្ដាញសង្គម។
ទន្ទឹមនឹងបទនេះផ្ទុះការគាំទ្រខ្លាំង តារាចម្រៀងរូបនេះ ផ្ដើមចេញបទកន្ទ្រឹមថ្មីៗទៀត ដោយចាប់ដៃជាមួយតារាស្រីវ័យក្មេង និងពោរពេញដោយសមត្ថភាព កញ្ញា តន់ ចន្ទសីម៉ា។
បទចម្រៀង២បទដែលតារាល្បីទាំង២ដួងចេញរួមគ្នាសម្រាប់បងប្អូនរាំកម្សាន្តក្នុងឪកាសបុណ្យចូលឆ្នាំថ្មីមានដូចជាបទ «អូនលេងបងបាត់» និងបទ «ទៅឬមិនទៅ»។
បទ «អូនលេងបងបាត់» ជាបទកន្ទ្រឹមរាំសប្បាយ និងសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខណៈបទចម្រៀងទាំងពីរនេះកំពុងផ្ទុះការគាំទ្រពីមហាជន។
តាមរយៈបទចម្រៀងពីរបទខាងលើនេះ មានតមិជាច្រើនលើកឡើងនៅលើបណ្ដាញសង្គមដោយបានសរសើរទៅកាន់តារាចម្រៀង ខេមរៈ សិរីមន្ដ និងកញ្ញា តន់ ចន្ទសីម៉ា ក៏ដូចជាផលតិកម្មថា ពីមួយឆ្នាំទៅមួយឆ្នាំតែងតែមានបទចម្រៀងពីរោះៗ និងប្លែកៗ ធ្វើឱ្យពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយ។
សូមបញ្ជាក់ថា មិនមែនលើកទី១ទេ ដែល ខេមរៈ សិរីមន្ត និងកញ្ញា តន់ ចន្ទសីម៉ា ចេញបទចម្រៀងរួមគ្នាបែបនេះ។ រាល់បទចម្រៀងដែលពួកគេចេញរួមគ្នាសុទ្ធសឹងជាបទទទួលការគាទ្រពីទស្សនិកជន។ ជាក់ស្ដែងបទចម្រៀងត្រៀមរាំកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះស្រាប់កំពុងទទួលការគាំទ្រពីមហាជន៕