(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មេាះ២រូប របស់ផលិតកម្ម Galaxy Navatra ខេម និង តន់ ចន្ទសីម៉ា បានពួតដៃគ្នាចេញបទចម្រៀងកន្ទ្រឹមរួមគ្នា២បទ សម្រាប់ឲ្យហ្វេនៗ និងទស្សនិកជនរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចូលមកដល់នាសប្ដាហ៍ក្រោយនេះ។

បទចម្រៀងរួមគ្នារបស់ ខេម និង តន់ ចន្ទសីម៉ា ទាំងពីរបទមានចំណងជើងថា «ចង់ប្រាប់ថាដៃអូនទំនេរ» និងបទ «លឺថាដៃអូនទំនេរ»

បទចម្រៀងទាំងពីរបទនេះកំពុងទទួលការគាំទ្រ និងចាប់អារម្មណ៍នៅលើបណ្ដាញសង្គម។ ក្នុងនេាះបណ្ដាអ្នកគាំទ្រ បានកោតសរសើរពីអត្តន័យបទចម្រៀង និងការចេញបកស្រាយរួមគ្នារបស់ តារាចម្រៀងល្បីឈ្មេាះទាំង២នេះ។

ក្រៅតែមានបទចម្រៀងកន្ទ្រឹមរួមគ្នានេះ ទាំង ខេម និង តន់ ចន្ទសីម៉ា ក៏មានបទចម្រៀងផ្ទាល់ខ្លួន និងបទចាប់ដៃគូជាមួយតារាផ្សេងទៀតក្នុងផលិតកម្ម Galaxy Navatra ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីមហាជន។

សូមបញ្ជាក់ថា ទាំង ខេម និង តន់ ចន្ទសីម៉ា សុទ្ធសឹងតែជាតារាលំដាប់ជួរមុខរបស់ផលិតកម្ម Galaxy Navatra ហើយនេះ មិនមែនជាលើកទី១ទេ ដែលអ្នកទាំងពីរចាប់ដៃបកស្រាយបទចម្រៀងរួមគ្នា។ រាល់បទចម្រៀងរបស់ ពួកគេតែងតែទទួលការគាំទ្រវនិងចាប់អារម្មណ៍ខ្លាំងក្នុងស្រទាប់ មហាជន៕