(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់អំពីការធានាសណ្ដាប់ធ្នាប់ចរាចរណ៍គ្រប់ផ្លូវចេញពីរាជធានីភ្នំពេញ ដោយឆ្លងកាត់ខេត្តកណ្ដាល និងការរក្សាសន្ដិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលកម្សាន្ដសប្បាយ ក្នុងពិធីទទួលអំណរស្វាគមន៍ឆ្នាំថ្មី។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានអះអាងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល កម្លាំងនគរបាលទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវតែធានាឲ្យបានទាំងស្រុងនូវសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ថា ការប្រកាសចំណុចខ្ពស់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ពោលការប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ដើម្បីចេញព្រមៗគ្នាលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព គឺអនុវត្តចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥តទៅ រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវបានបញ្ចប់ ហើយពលរដ្ឋវិលត្រឡប់មកបម្រើការងារ និងប្រកបរបរដូចសព្វមួយដងវិញ។

ខាងក្រោមនេះ ជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត៖