(ភ្នំពេញ)៖ តារាចម្រៀងល្បីឈ្មោះលោក ខាន់ ជេមន៍ មិនឲ្យចាញ់តារាចម្រៀងដទៃទៀតនោះ ជាពិសេសតារាល្បីៗក្នុងផលិតកម្ម Galaxy Navatra ដោយលោកបានទម្លាក់ MV ចម្រៀងកន្ទ្រឹមចំនួន២បទ ត្រៀមរាំលេងចូលឆ្នាំថ្មី កំពុងផ្ទុះការគាំទ្រ និងកោតសរសើរពីមហាជន។ បទចម្រៀងទាំងពីរបទរបស់តារាល្បីឈ្មោះរូបនេះ សម្រាប់ហ្វេនៗរាំលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី មានដូចជាបទ «ក្រមុំអឹមអៀន» និង បទ «Wife Bank»

ចម្រៀងទាំងនេះទាំងអត្ថន័យចម្រៀង និងការច្រៀងរបស់ ខាន់ ជេមស៍ ទទួលបានការគាំទ្រ និងកោតសរសើរខ្លាំងពីមហាជន ខណៈតារាចម្រៀងរូបនេះហាក់ស្ងប់ស្ងាត់មួយរយៈពីទីផ្សារចម្រៀង។ យ៉ាងណាការចេញចម្រៀងកន្ទ្រឹមសម្រាប់ចូលឆ្នាំថ្មី ធ្វើឲ្យហ្វេនៗ និងអ្នកគាំទ្ររបស់លោករំពឹងថា នឹងធ្វើឲ្យទីផ្សារចម្រៀងរបស់លោក នឹងកើនឡើងជាថ្មីម្ដងទៀត។

ទាំងនេះក៏ព្រោះតែមហាជនយល់ថាលោក ខាន់ ជេមស៍ ជាតារាចម្រៀងមានសក្ដានុពលម្នាក់ មិនចាញ់តារាចម្រៀងដទៃទៀតនោះទេ មិនថាការច្រៀងចង្វាក់បែបណាក៏ដោយ៕