(ព្រះសីហនុ)៖ រដ្ឋបាលស្រុកព្រៃនប់ បានរៀបចំពិធីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដីនៅរ​ង្វង់មូលវាលរិញ និងរូបសំណាក ក្នុងបរិវេណសាលាស្រុក ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងដើម្បីសុំក្តីសុខចម្រើនក្នុងឱកាសលើកតម្កល់ព្រះបដិមា ​«ព្រះពិរុណ» នៅរង្វង់មូលវាលរេញ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ដោយមានចូលរួមពីលោក សេក សាវ៉ុន ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ និងលោកស្រី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទជាច្រើនអ្នកទៀត។

សូមរម្លឹកថា ស្ថិតនៅរង្វង់មូលវាលរិញនេះកាលកន្លងទៅគឺមានរូបសំណាក «លោកយាយម៉ៅ» ប៉ុន្តែរនៅពេលពេលថ្មីៗនេះបានផ្លាស់ប្តូមករតម្លល់រូបសំណាក់ព្រះបដិមា «​ព្រះពិរុណ» វិញម្តង ហើលរូសំណាកព្រះបដិមានេះទៀតសោត ក៏ជាសមទ្ធផលថ្មីស្រឡាងមួយទៀតក្នុងស្រុកព្រៃនប់ ក្រោមការផ្តួចផ្តើមឧបត្ថមថវិការបស់លោក គួច ចំរើន អតិតអភិបាលខេត្តព្រះសីហនុ ដែលបច្ចុប្បន្នលោកបានផ្លាស់ប្តូទៅជាអភិបាលខេត្តកណ្តាល។

គូសបញ្ជាក់ថា ព្រះពិរុណ ជាទេពមួយអង្គក្នុងចំណោមអាទិទេពជាច្រើននៅក្នុងព្រហ្មញ្ញសាសនា ដែលមានតាំងពីជំនាន់គម្ពីរ វេទមក និងជាទេពមួយអង្គក្នុងចំណោមទេពប្រចាំទិសទាំង៩ (នព្វគ្រោះ)។ ព្រះពិរុណ គង់ចាំទិសខាងលិច មានការទាក់ទងជាមួយទឹកដែលសន្មតថាគឺជា ទេពប្រចាំនៅមហាសមុទ្រខាងលិច។ គេយល់ថាព្រះអង្គពូកែ ខាងមន្តអាគម ហើយមានយានជំនិះជាហង្ស ដូចព្រះព្រហ្មដែរ។

បើតាមឯកសារសារមន្ទីរជាតិ សមុច្ច័យ ដែលយកមកបង្ហាញនេះ កាលពីសម័យដើមម បដិមា ព្រះពិរុណ ធ្វើអំពីថ្មភក់ មានប្រភពមកពីប្រាសាទគុកដូន ខេត្តសៀមរាប។ តាមរយៈសិល្បៈបង្ហាញរបស់បដិមាអង្គនេះ គឺស្ថិតនៅក្នុងរចនាបទប្រែរូបនាសម័យអង្គរ ស្ថិតនៅអំឡុងពាក់កណ្តាលទីពីរសតវត្សទី១០ នៃគ.ស។ ដោយឡែកបដិមា ព្រះពិរុណដែលកំពុងបានតម្កល់នៅវង្វង់មូលវាលរិញនេះបានសង់ឡើងអំពីស្ពាន់៕