(ភ្នំពេញ)៖ ដោយមានបទបញ្ជា និងគោរពអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សម្រាប់ត្រីមាសទី០១ ឆ្នាំ២០២៥នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនសរុបចំនួន៥៥លើក។

ក្នុងនោះដែរបានធ្វើការបង្ក្រាបបទល្មើសព្រហ្មទណ្ឌសរុបចំនួន១៧លើករួមមាន៖ ករណីរំលោភសេពសន្ថវៈ ចំនួន០១លើក, ករណីលួចចំនួន០២លើក, ករណីហិង្សាក្មេងទំនើងចំនួន០៥លើក, ករណីហិង្សាដោយចេតនា, ចំនួន០៣លើក, ករណីហិង្សាក្នុងគ្រួសារ ចំនួន០៣លើក, ករណីកាន់កាប់អាវុធគ្មានការអនុញ្ញាត ចំនួន០២លើក និងករណីល្បែងស៊ីសងខុសច្បាប់ ចំនួន០១លើក។ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន១០នាក់)។

ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន១៧គ្រឿង, ទូរស័ព្ទ ចំនួន៤០គ្រឿង, កណ្ដៀវដែក ចំនួន០១ដើម, ពូថៅ ចំនួន០១ដើម, ដាវ ចំនួន ០១ដើម, កាំបិត ចំនួន០៨ដើម, កន្ត្រៃ ចំនួន០១ដើម, ពិលពាក់ក្បាល ចំនួន ០២គ្រឿង, ដុំថ្ម ចំនួន០១ដុំ, បៀ ចំនួន០៤កេស, ម៉ាស៊ីនសាប់បៀ ចំនួន០២គ្រឿង, កាក់ប្ដូរលុយ ចំនួន០១កេស, នាឡិការ ចំនួន ០៣គ្រឿង, លោហៈធាតុពណ៌លឿង (ចញ្ជៀន) ចំនួន០១វង់, សំបកខ្សែភ្លើងមួយចំនួន, គ្រាប់ឡុកឡាក់ និងសម្ភារៈសម្រាប់លេងល្បែងមួយចំនួនផងដែរ។

និងបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៣៨លើក ៖ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៥៧នាក់ (ក្នុងនោះមានស្រី ចំនួន០៤នាក់)។

ដោយចាបយកវត្ថុតាងបានរួមមាន៖ គ្រឿងញៀន ចំនួន១៥២កញ្ចប់ (ទម្ងន់ ៤៥៤,៨១ក្រាម), ទូរស័ព្ទខូច (លាក់គ្រឿងញៀន) ចំនួន០៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន០៨គ្រឿង, ឧបករណ៍ប្រើប្រាស់
គ្រឿងញៀនមួយចំនួន, ថង់ច្រកគ្រឿងញៀនមួយចំនួន, ឧបករណ៍ជក់បារីអេឡិចត្រូនិច ចំនួន០៣គ្រឿង, ម៉ូតូ ចំនួន២៩គ្រឿង, ទូរស័ព្ទ ចំនួន៤៩គ្រឿង, កាំភ្លើងកែឆ្នៃ ចំនួន០៥ដើម, កាំភ្លើងស្នា ចំនួន០១ដើម, ដាវ ចំនួន០៥ដើម, កាំបិត ចំនួន០៦ដើម, ពូថៅ ចំនួន០២ដើម, កន្ត្រៃ ចំនួន០១ដើម, ដែកឆាប ចំនួន០១ដើម, ដែកទីប ចំនួន០១ដើម និងផ្លាកលេខម៉ូតូ ចំនួន០២បន្ទះ។

ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី។

ក្នុងនោះដែរ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ក្រាបបទល្មើស ដាំដុះកញ្ឆាដោយខុសច្បាប់ដោយបានដុតកម្ទេចចោលនូវដើមកញ្ឆា ចំនួន ៧៧៥៥ដើម នៅនឹងកន្លែងតែម្ដង ព្រមទាំងបានសហការជាមួយ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង ធ្វើការបង្ក្រាបនូវករណីគ្រឿងញៀន បានចំនួន០២លើកទៀតផងដែរ៕