(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ចពិសេសថ្នាក់ជាតិតែមួយគត់របស់កម្ពុជា-ចិន ដែលទទួលស្គាល់ដោយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ តំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានសម្ពោធនៅឆ្នាំ២០០៨ ដោយសម្តេចតេជោហ៊ុន សែន ដែលពេលនេះសម្តេចជានាយករដ្ឋមន្ត្រីកម្ពុជា។ នៅឆ្នាំ២០០៩ វាបានក្លាយជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅប្រទេសដំបូងគេ ដែលឆ្លងកាត់ការវាយតម្លៃ របស់ក្រសួងពាណិជ្ជកម្មចិន។
នៅខែតុលា ឆ្នាំ២០១៦ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានលោក ស៊ី ជីនពីង ប្រធានាធិបតីចិន សរសើរថាជា «គំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា និងចិន»។ កាលពីខែមេសា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ដែលកាលនោះសម្តេចជា នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំជាន់ខ្ពស់នៃវេទិកាកំពូលកិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវ៉ាត់ និងផ្លូវ» លើកទី២ ថា «ការអភិវឌ្ឍន៍ប្រកបដោយជោគជ័យ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាគំរូនៃគម្រោងជោគជ័យរបស់ចិន»។
ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានបរិមាណនាំចូល និងនាំចេញសរុបចំនួន ៦២៨លានដុល្លារអាមេរិក កើនឡើង៣៨.៣% ស្មើនឹង៧.៧៣%នៃបរិមាណនាំចូល និងនាំចេញនៃពាណិជ្ជកម្មសរុបរបស់កម្ពុជា។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានធ្វើឲ្យអត្រាវិភាគទានរបស់ខ្លួន មានការងើបឡើងវិញក្នុងតំបន់។ មូលហេតុដែលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានជោគជ័យ គឺដោយសារតែមាគ៌ាថ្មី សម្រាប់ការសាងសង់រួមគ្នានៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងចំណោមប្រទេសភាគខាងត្បូង នៅលើពិភពលោក។
ទី១៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធ រវាងរដ្ឋាភិបាលកម្ពុជា និងចិន បានធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេស ដែលសាងសង់រួមគ្នាដោយកម្ពុជា និងចិន អាចទម្លុះដែនកំណត់ ដែលបណ្តាលមកពីភាពខុសគ្នានៃគោលនយោបាយ។ ដូចបានលើកឡើងខាងលើនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើងដោយផ្អែកលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល។ ទោះជាយ៉ាងនេះក្តី ការធ្វើសមាហរណកម្មគោលនយោបាយ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនបានបញ្ឈប់នូវកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលនោះទេ។
ផ្ទុយទៅវិញ អន្តរកម្មគោលនយោបាយពីរខាងទៅវិញទៅមក ត្រូវបានសម្រេចក្នុងអំឡុងពេលដំណើរការសាងសង់។ ទីមួយ ជំរុញការគាំទ្រគោលនយោបាយស្ថិរភាព សម្រាប់តំបន់សហប្រតិបត្តិការពីថ្នាក់លើដល់ថ្នាក់ក្រោម។ នៅខែធ្នូ ឆ្នាំ២០១០ រដ្ឋាភិបាលប្រទេសទាំងពីរបានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ»។ នេះបានដាក់គ្រឹះរឹងមាំសម្រាប់ទំនាក់ទំនងគោលនយោបាយ សម្រាប់ការអភិវឌ្ឍតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ។ មិនត្រឹមតែប៉ុណ្ណោះ តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ត្រូវបានចុះបញ្ជីជាគម្រោងអភិវឌ្ឍន៍ជាអាទិភាព នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយប្រទេសចិន និងកម្ពុជាក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៦ និងសេចក្តីថ្លែងការណ៍រួមកម្ពុជា-ចិនក្នុងឆ្នាំ២០១៩។ ទី២ ដោះស្រាយបញ្ហាសមាហរណកម្មគោលនយោបាយ ដែលកើតឡើងក្នុងការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ចាប់ពីថ្នាក់ក្រោមឡើងដល់ថ្នាក់លើ។ ចាប់តាំងពីឆ្នាំ២០១២មក ក្រសួងពាណិជ្ជកម្មចិន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំចាប់ពីកិច្ចប្រជុំក្រុមការងារ រហូតដល់កិច្ចប្រជុំថ្នាក់អនុរដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាឆ្លងតំបន់ និងឆ្លងនាយកដ្ឋានជាប្រចាំពីថ្នាក់ក្រោមឡើងដល់ថ្នាក់លើ។ ក៏ដូចជា ក្នុងខែធ្នូ ឆ្នាំ២០១២ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន និងលោក សុខ ចិន្តាសោភា ដែលពេលនោះជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំ និងធ្វើជាអធិបតីនៅកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ យន្តការរយៈពេលវែងដែលបង្កើតឡើងដោយរដ្ឋាភិបាលចិន និងកម្ពុជា ជំរុញសម្រេចទំនាក់ទំនងនយោបាយឆ្លងតំបន់ និងឆ្លងស្ថាប័នក្នុងការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ទី២៖ ស្របតាមរបៀបវារៈនៃការអភិវឌ្ឍន៍ក្នុងស្រុកកម្ពុជា និងមានជំនួយពីខ្សែច្រវាក់ឧស្សាហកម្មចិន តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ទទួលបានកម្លាំងនៃការអភិវឌ្ឍន៍ដំបូងរបស់ខ្លួន។ គុណសម្បត្តិរបស់ក្រុមហ៊ុន Hongdou Group ដែលជាសហគ្រាសឈានមុខគេ នៃតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ក្នុងឧស្សាហកម្មវាយនភណ្ឌ កំណត់ទីតាំងឧស្សាហកម្ម នៃតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ជាកិច្ចសហប្រតិបត្តិការឧស្សាហកម្មអន្តរជាតិដ៏ទូលំទូលាយ និងទំនើប ដែលផ្តោតលើវាយនភណ្ឌ និងសម្លៀកបំពាក់ និងគ្រឿងយន្ត។ ឧស្សាហកម្មវាយនភណ្ឌ ដែលជាឧស្សាហកម្មឈានមុខគេ ដែលកំណត់ដោយតំបន់សហប្រតិបត្តិការ គឺស្របនឹងផែនការឧស្សាហកម្ម របស់ប្រទេសម្ចាស់ផ្ទះ និងគោលដៅអភិវឌ្ឍន៍នៃតំបន់។
ភាពស៊ីសង្វាក់គ្នានៃគោលដៅអភិវឌ្ឍន៍ នៃតំបន់សហប្រតិបត្តិការនេះ ជាមួយនឹងគោលដៅឧស្សាហកម្មរបស់ប្រទេសម្ចាស់ផ្ទះ និងគោលដៅអភិវឌ្ឍន៍ក្នុងតំបន់ គឺជាបទពិសោធន៍មួយនៃកិច្ចសហប្រតិបត្តិការ ដែលគួរអោយផ្សព្វផ្សាយ។ ទី១ កិច្ចសហប្រតិបត្តិការរវាងសហគ្រាសកម្ពុជានិងចិន ទាក់ទាញសហគ្រាសកម្ពុជាចិន និងភាគីទីបី មកអភិវឌ្ឍនៅក្នុងតំបន់។ នាពេលបច្ចុប្បន្ន តំបន់សហប្រតិបត្តិការបានទាក់ទាញក្រុមហ៊ុនកម្ពុជា និងចិនជាច្រើនពីខ្សែទឹកផ្នែកខាងលើ និងផ្នែកខាងក្រោមនៃឧស្សាហកម្មវាយនភណ្ឌ ឱ្យចូលមកក្នុងតំបន់សហប្រតិបត្តិការ។ ដូចជា ក្រុមហ៊ុនSuzhou Yunying Textile Co., Ltd. ក្រុមហ៊ុន Poly Textile ក្រុមហ៊ុន Jinchenyuan Knitting Factory ក្រុមហ៊ុន Mingyuan Home Textile Co., Ltd. ជាដើម។ បច្ចុប្បន្ននេះ តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ បានណែនាំសហគ្រាសនិងស្ថាប័នចំនួន ១៧០ចូលក្នុងតំបន់។ ទីពីរ ដោយមានជំនួយពីខ្សែច្រវាក់ឧស្សាហកម្មរបស់ប្រទេសចិន តំបន់កិច្ចសហប្រតិបត្តិការ ក៏អាចអភិវឌ្ឍបានដែរ នៅអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។
ទុកជាផ្នែកមួយនៃខ្សែច្រវាក់ឧស្សាហកម្មសកល នៃឧស្សាហកម្មវាយនភ័ណ្ឌរបស់ប្រទេសចិន សហគ្រាសវាយនភណ្ឌ នៅក្នុងបានដើរតួនាទីវិជ្ជមាន ក្នុងការលើកកម្ពស់ការប្រកួតប្រជែងជាសកល នៃឧស្សាហកម្មវាយនភ័ណ្ឌរបស់ក្រុមហ៊ុន Hongdou Group ។ ជាពិសេសបន្ទាប់ពីការផ្ទុះឡើងនៃការរាតត្បាតនៃជំងឺកូវីដ១៩ បរិមាណនាំចូល និងនាំចេញនៃតំបន់សហប្រតិបត្តិការ បានរក្សានូវនិន្នាការរីកចម្រើន។
ទិន្នន័យគយកម្ពុជាបានបង្ហាញថា បរិមាណកុងតឺនរនាំចូល និងនាំចេញសរុបនៃតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានចំនួន៤៤.៣២៥ TEUs កើនឡើង២៧.៤២% ធៀបនឹងឆ្នាំមុន។ បរិមាណនាំចូល និងនាំចេញសរុបមានចំនួន ១៥៦៥លានដុល្លារអាមេរិក កើនឡើង២៦.៥២% ធៀបនឹងឆ្នាំមុន។ វាបានដើរតួនាទីសកម្ម ក្នុងការធ្វើឱ្យមានស្ថេរភាពការងារ របស់និយោជិតក្នុងស្រុក និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ក្នុងឆ្នាំ២០២១ សហគ្រាសក្នុងតំបន់សម្រេចបានបរិមាណនាំចូល និងនាំចេញសរុបចំនួន ២២៣៤លានដុល្លារអាមេរិក កើនឡើង៤២.៧៥% ធៀបនឹងឆ្នាំមុន ដោយចាក់បញ្ចូលសន្ទុះយ៉ាងខ្លាំងក្លា ទៅក្នុងការអភិវឌ្ឍន៍ក្នុងស្រុក។
ទី៣៖ តំបន់សហប្រតិបត្តិការជំរុញការកែសម្រួល បរិយាកាសអភិវឌ្ឍន៍រួមក្នុងតំបន់។ នេះទម្លុះការកំណត់នៃការអភិវឌ្ឍន៍ តំបន់សហប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស ដែលដឹកនាំដោយក្រុមហ៊ុនបរទេស នាពេលកន្លងមក វាមិនមានការកំណត់ ចំពោះការអភិវឌ្ឍន៍ក្នុងតំបន់សហប្រតិបត្តិការនោះទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការកែលំអបរិស្ថានទាំងក្នុង និងក្រៅតំបន់សហប្រតិបត្តិការ ដើម្បីសម្រេចការកែលម្អបរិយាកាសអភិវឌ្ឍន៍ នៃប្រទេសទាំងមូល។ ទី១ វាធ្វើឱ្យប្រសើរឡើងយ៉ាងសកម្ម នូវកម្រិតហេដ្ឋារចនាសម្ព័ន្ធខាងក្នុង និងខាងក្រៅតំបន់ ហើយនឹងលើកកម្ពស់បរិស្ថានដឹកជញ្ជូន នៃក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ។
នៅពេលដែលតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការ ជាដំបូង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង ត្រូវបានកែលម្អដោយផ្អែកលើផ្លូវ អគ្គិសនី ទឹក ទូរគមនាគមន៍ លូ (ការតភ្ជាប់ចំនួនប្រាំ) និងដីរាបស្មើ (រាបមួយ) ជាមូលដ្ឋាន។ ម្យ៉ាងទៀត ពន្លឿនល្បឿនការតាមដានសេវាកម្មត្រូវ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងអគ្គិសនី ២៤ម៉ោងអោយសហគ្រាស។ ទីពីរ ជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជុំវិញតំបន់សហប្រតិបត្តិការ។ មុនពេលសាងសង់តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ នៅឆ្នាំ២០០៧ ទោះបីជាក្រុងព្រះសីហនុ ឬខេត្តព្រះសីហនុ សុទ្ធតែមានកង្វះខាតកំពង់ផែ និងគ្មានផ្លូវល្បឿនលឿន ចម្ងាយផ្លូវជាតិក៏មានកម្រិតដែរ ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងមូល នៅមានភាពមិនពេញលេញនៅឡើយ។
នាពេលបច្ចុប្បន្ន ជាមួយនឹងការកែលំអកំពង់ផែព្រះសីហនុ តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ការដឹកជញ្ជូនតាមកំពង់ផែ មិនត្រឹមតែក្លាយជាចំណុចលេចធ្លោ សម្រាប់ការទាក់ទាញការវិនិយោគ នៅក្នុងតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុប៉ុណ្ណោះទេ ថែមទាំងផ្តល់ភាពងាយស្រួលសម្រាប់ការនាំចូល និងនាំចេញទំនិញរវាងតំបន់សហប្រតិបត្តិការ និងក្រុងព្រះសីហនុផងដែរ។ ទីបី ជាមួយនឹងការបញ្ចប់ការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានជំនួយពីប្រទេសចិន ពេលវេលាធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានកាត់បន្ថយពី៨ម៉ោងទៅដល់ ២.៥ម៉ោង ធ្វើឲ្យប្រព័ន្ធដឹកជញ្ជូនក្នុងស្រុក មានភាពប្រសើរឡើងយ៉ាងខ្លាំង។ ការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅតំបន់សហប្រតិបត្តិការ មិនត្រឹមតែផ្តល់គុណសម្បត្តិ សម្រាប់ចំណាយការដឹកជញ្ជូននៃតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ក្នុងចំណោមតំបន់សេដ្ឋកិច្ចពិសេស របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ក្លាយជាប្រភពថាមពល ដើម្បីជំរុញក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងប្រទេសកម្ពុជាទាំងមូល។
ទី៤៖ ទុកជាការអភិវឌ្ឍន៍មនុស្សជាមជ្ឈមណ្ឌល ធ្វើឱ្យរចនាសម្ព័ន្ធប្រជាជន និងរចនាសម្ព័ន្ធទេពកោសល្យ របស់តំបន់សហប្រតិបត្តិការ និងខេត្តព្រះសីហនុ ក៏មានការផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់។ តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ពេលមុនបានដោះស្រាយបញ្ហាកង្វះខាត អ្នកបច្ចេកទេស និងការគ្រប់គ្រងក្នុងតំបន់សហប្រតិបត្តិការ និងតាមតំបន់ដោយបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល និងបន្ទាប់មកសាងសង់សាកលវិទ្យាល័យ។ ក្នុងឆ្នាំ២០១២ តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ និងវិទ្យាស្ថានពាណិជ្ជកម្មនិងបច្ចេកវិទ្យាអ៊ូស៊ី បានរួមគ្នាបង្កើត"មជ្ឈមណ្ឌលបណ្តុះបណ្តាល" ដែលមានមុខជំនាញដែលគ្របដណ្តប់លើភាសាចិន ភាសាអង់គ្លេស ការគ្រប់គ្រង ពាណិជ្ជកម្ម គណនេយ្យ កុំព្យូទ័រ ការដឹកជញ្ជូន និងមុខជំនាញផ្សេងៗទៀត។ ចាប់តាំងពីឆ្នាំ២០១២មក វគ្គបណ្តុះបណ្តាលចំនួន១៤ ត្រូវបានរៀបចំឡើង ដោយមានសិក្ខាកាមសរុបចំនួន ៤០០០០នាក់ត្រូវបានបណ្តុះបណ្តាល។
តាមមូលដ្ឋាននេះ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ ត្រូវបានសាងសង់ក្នុងឆ្នាំ២០១៨។ វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុផ្តោតសំខាន់លើការបណ្តុះបណ្តាលជំនាញ បានចាប់ផ្តើមដំណើតការជាផ្លូវការនៅក្នុងឆ្នាំ២០១៨ ហើយបច្ចុប្បន្នមានសិស្សចំនួន១១២៥នាក់។ ជាមួយគ្នានេះ នៅចុងឆ្នាំ២០១៨ វិទ្យាស្ថានធុរកិច្ចនិងបច្ចេកវិទ្យា ក្រុងព្រះសីហនុដែលដាក់ពាក្យរួមគ្នាដោយតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ និងវិទ្យាស្ថានពាណិជ្ជកម្មនិងបច្ចេកវិទ្យាអ៊ូស៊ី ត្រូវបានអនុម័តជាផ្លូវការ និងចាប់ផ្តើមផ្តល់ការអប់រំឧត្តមសិក្សា វាជាសាកលវិទ្យាល័យភាសាចិនដំបូងគេនៅកម្ពុជាដែលបានបើកនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយបានចុះឈ្មោះសិស្សចំនួន១៧១នាក់។ នេះបណ្តាលឲ្យតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ ក្លាយជាតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់ ក្នុងប្រទេសកម្ពុជាដែលមានសាកលវិទ្យាល័យចំនួន២។
យោងតាមស្ថិតិពីឆ្នាំ២០២២ ការអភិវឌ្ឍន៍តំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ បានផ្តល់ឱកាសការងារចំនួន ៣០០០០កន្លែង ដល់ប្រជាពលរដ្ឋតាមតំបន់ ហើយប្រហែលគ្រួសារ៧០% តាមតំបន់មានសមាជិកធ្វើការ នៅក្នុងតំបន់សហប្រតិបត្តិការក្រុងព្រះសីហនុ។ ក្រុមដ៏ធំនេះធ្វើឱ្យសមាមាត្រ និងចំនួនប្រជាជនតាមតំបន់ ដែលធ្វើការនៅខេត្តព្រះសីហនុខ្ពស់ជាង តំបន់សេដ្ឋកិច្ចពិសេសផ្សេងទៀត ក្នុងប្រទេសកម្ពុជា។ ប្រសិនបើការអភិវឌ្ឍន៍ នៃកិច្ចសហប្រតិបត្តិការក្រុងព្រះសីហនុ កំពុងជំរុញរចនាសម្ព័ន្ធប្រជាជននៃខេត្តព្រះសីហនុ ឱ្យផ្លាស់ប្តូរបន្តិចម្តងៗ ពីខេត្តដែលពឹងផ្អែកលើកសិកម្ម ទៅជាខេត្តដែលពឹងផ្អែកលើឧស្សាហកម្ម ក្រោមការលើកកម្ពស់នៃតំបន់សហប្រតិបត្តិការ ក្រុងព្រះសីហនុ និងរាជរដ្ឋាភិបាលតាមតំបន់ កំណើននៃចំនួនកម្មករពាក់កណ្តាលជំនាញ និងប្រជាជនតាមតំបន់ ដែលកំពុងបម្រើការងារជាអ្នកគ្រប់គ្រង នៅតំបន់ក្រុងព្រះសីហនុ មិនត្រឹមតែខ្ពស់ជាងនៅរាជធានីភ្នំពេញ និងក្រុងប៉ោយប៉ែតប៉ុណ្ណោះទេ ថែមទាំងនាំមុខក្នុងឧស្សាហកម្មទៀតផង។ ម៉្យាងវិញទៀត នៅក្រោមការជំរុញដោយភាគីជាច្រើន រចនាសម្ព័ន្ធទេពរបស់ខេត្តព្រះសីហនុ ក៏បានផ្លាស់ប្តូរយ៉ាងស្ងប់ស្ងាត់ផងដែរ។
ក្រឡេកទៅមើលមាគ៌ាអភិវឌ្ឍន៍នៃតំបន់ សហប្រតិបត្តិការក្រុងព្រះសីហនុតាំងពីឆ្នាំ២០០៨មក មិនពិបាករកឃើញថា វាបានបង្កើតមាគ៌ាថ្មីមួយ សម្រាប់ការសាងសង់រួមគ្នានៃតំបន់សេដ្ឋកិច្ចពិសេស ក្នុងចំណោមបណ្តាប្រទេសភាគខាងត្បូងពិភពលោក។ ការជំរុញសម្របសម្រួលគោលនយោបាយ របស់ប្រទេសទាំងពីរក្នុងទិសដៅទាំងពីរ ទទួលបានកម្លាំងជំរុញនៃតំបន់សហប្រតិបត្តិការ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ឧស្សាហកម្មនៃប្រទេសទាំងពីរ និងធ្វើឱ្យតំបន់សហប្រតិបត្តិការមាននិរន្តរភាព ដោយប្រើប្រាស់ខ្សែសង្វាក់ឧស្សាហកម្ម របស់ប្រទេសចិន។
វាមិនមានការកំណត់ ចំពោះតំបន់កិច្ចសហប្រតិបត្តិការទេ ក៏បានកែលម្អ និងសម្របសម្រួលនៃបរិស្ថានក្នុង និងក្រៅតំបន់សហប្រតិបត្តិការ។ យកធនធានមនុស្សជាមជ្ឈមណ្ឌលជាមាគ៌ាការអភិវឌ្ឍន៍ នេះមិនត្រឹមតែជាការរួមបញ្ចូលគ្នានៃទំនើបកម្ម តាមបែបចិន ជាមួយនឹងលក្ខខណ្ឌជាតិ និងគុណសម្បត្តិនៃការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងក៏ជាការស្វែងយល់ថ្មី នៃការរួមគ្នាកសាងតំបន់សេដ្ឋកិច្ចពិសេស ក្នុងចំណោមបណ្តាប្រទេសនៅភាគខាងត្បូងពិភពលោកផងដែរ៕
ដោយ៖ Zhao Shulan សាស្ត្រាចារ្យនៅវិទ្យាស្ថានសិក្សាអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ (គុនមីង) ចិន នៃរាជបណ្ឌិតសភាខេត្តយូណាន
និង Li Yilin សាស្ត្រាចារ្យជំនួយនៅវិទ្យាស្ថានសិល្បៈជនជាតិខេត្តយូណាន
បកប្រែដោយ៖ Zhou Zili អ្នកគ្រូបង្រៀនភាសាខ្មែរនៅវិទ្យាស្ថានភាសា និងវប្បធម៌ចិនយូណាន នៃសាកលវិទ្យាល័យខេត្តយូណាន