(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនក​ម្ពុជា (ស.ស.យ.ក) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះពិនិត្យការហាត់សមសិល្បៈ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំកម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ ព្រមទាំងសំពះគ្រូនៅទីតាំងមុខប្រាសាទអង្គរ។

ការចុះពិនិត្យនេះ បានធ្វើឡើងនៅមុនកម្មវិធីថ្ងៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបថា បន្ទាប់ពីការហ្វឹកហាត់នេះទៅ ក្រុមការងារនឹងបន្តហាត់សម នៅតាមទីតាំងនៃកម្មវិធីរៀងៗខ្លួនបន្ថែមទៀត ដើម្បីធានាថា ទស្សនីយភាពនឹងមានលក្ខណៈរស់រវើកក្នុងការសម្តែងជូនពុកម៉ែ មាមីង​ បងប្អូន ដែលអញ្ជឹញមកទស្សនា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥នេះផងដែរ៕