(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ទីតាំងក្រុមគ្រូពេទ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត ចូលរួមការពារសុខភាពក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ ជូនដល់ព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ។

ទីកន្លែងសំខាន់ៗ បងប្អូនប្រជាពលរដ្ឋ អាចស្វែងរកស្តង់គ្រូពេទ្យប្រចាំការក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តាមរយៈការស្កែន QR Code ឬ ចុចតំណភ្ជាប់ (Link) នូវទីតាំងដែលនៅជិតអ្នកបំផុត៕