(កំពង់ឆ្នាំង)៖ ក្រុមប្រឹក្សាខេត្ត និងរដ្ឋបាលខេត្តកំពង់ឆ្នាំងមន្ត្រីរាជការ អាជ្ញាធរក្រោមឱវាទ កាលពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥ បានរៀបចំពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា លោកស្រី កែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក នៃ ចារី អភិបាលរងក្រុងកំពង់ឆ្នាំង លោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង លោក ហ៊ីង ភ័ព្វមិនា អភិ បាលក្រុងកំពង់ឆ្នាំង មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ។

ពិធីនេះផងដែរបានធ្វើឡើងទៅតាមប្រពៃណីទំនៀមទំលាប់ ដែលប្រជាពលរដ្ឋគ្រប់លំនៅដ្ឋាន អង្គភាព ស្ថាប័ន សាលារៀន ក្រុមហ៊ុនទាំងរដ្ឋ និងឯកជន សុទ្ធតែបានរៀបចំគ្រឿងសក្ការៈបូជា ផ្លែឈើ ផ្កាភ្ញី គ្រឿងក្រអូប សម្រា ប់ទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលនឹងចុះមកឃុំគ្រងដែនជម្ពូរទ្វីប ជំនួសទេវតាឆ្នាំចាស់ ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ។

បុណ្យចូលឆ្នាំថ្មីបានរំលឹកឲ្យយើងម្នាក់ដឹងថា អាយុកាល នៃការរស់នៅកាន់តែវិវត្តន៍ទៅមុខឥតឈប់ឈរ និងកាន់តែឆាប់រហ័ស ដូច្នេះតម្រូវឲ្យបុគ្គលគ្រប់រូបព្យាយាមប្រព្រឹត្តតែអំពើល្អ អំពើជាកុសលសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិ។ទេវតាឆ្នាំថ្មី បានចុះមកគ្រប់គ្រងផែនដីជំនួសទេវតា ឆ្នាំចាស់ គឺឆ្នាំម្សាញ់សង្គ្រាន្ត ចូលនៅថ្ងៃច័ន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ មេសា គ្រឹស្តសករាជ ២០២៥ វេលាម៉ោង ៤និង៤៨នាទីទៀបភ្លឺ ថ្ងៃទី១៤ មេសា។រដ្ឋបាលខេត្តកំពង់ ឆ្នាំងបានរៀបចំតុបតែងលំអរសោភណ្ឌភាពយ៉ាងស្រស់ត្រកាល តាមរយៈការលំអរភ្លើងចម្រុះ កន្លែងប្រគុំតន្ត្រី ក ន្លែងលេងល្បែងរបាំប្រជាប្រិយ៌ដែលរៀបចំឡើងដោយក្រុង-ខេត្ត ដោយសហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ដើម្បីឲ្យមានភាពអធិកអធមជាងបណ្តាឆ្នាំមុនៗ។

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័កព.ស២៥៦៩ គ.ស២០២៥ ក្នុងន័យលើកកម្ពស់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងទីក្រុង និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវលើកកម្ពស់ការយកចិត្តទុកដាក់ការពារគ្រោះអគ្គីភ័យ ដែលអាចកើតមានជាយថាហេតុ ដោយសារការធ្វេសប្រហែស។ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវ គោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀស វាងគ្រោះថ្នាក់ផ្សេងៗ។

បញ្ចប់នូវកម្មវិធីរៀបចំអបអរសាទរទទួលទេវតាឆ្នាំថ្មីលោកអភិបាលខេត្ត និងភរិយា លោកស្រីអ្នកតំណាងរាស្ត្រ និងថ្នាក់ដឹកនាំ ក៏បានចាប់ផ្ដើមដឹកនាំមន្ត្រីរាជការសិស្សា នុសិស្សប្រជាពលរដ្ឋលេងល្បែងប្រជាប្រយ៍ប្រពៃណីជាតិដែលជាកិច្ចចាប់ផ្ដើមចូលរួមក្នុងការលេងកំសាន្តសង្ក្រាន្តឆ្នាំថ្មីរយៈពេល៣ថ្ងៃជាប្រជាពលរដ្ឋនូវគ្រប់មូលដ្ឋានផងដែរ៕