(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ បាននអញ្ជើញដឹកនាំ អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ ក្រុមការងារ ស ស យ ក ខេត្ត អញ្ជើញដើរ ទស្សនា កន្លែងលេងល្បែងប្រជាប្រិយកម្សាន្ត និងទស្សនា នៅតាមតំបន់នានាផ្សេងទៀត យ៉ាងសប្បាយរីករាយ ជាមួយយុវជន និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុង «ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥»។
លោក សុខ លូ បានឲ្យដឹងថា ទីកន្លែងដែលខេត្តបានធ្វើកន្លែងដែលបានគ្រោងទុកគឺកន្លែងកម្សាន្តជាតំបន់ផ្សេងៗ មានចំនួន១០តំបន់ សម្រាប់ទុកជូនប្រជាពលរដ្ឋមកលេងកម្សាន្ត រយ:ពេល៣ថ្ងៃក្នុងឱកាសបុណ្យឆ្នាំថ្មី ប្រជាណីជាតិខ្មែរយើង ព្រមទាំងមានភ្ញៀវទេសចរណ៍ ជិតឆ្ងាយ ក្នុងខេត្ត និងក្រៅ និងអ្នកឆ្លងងកាត់ ជាច្រើននាក់បានចូលរួមលេងកម្សាន្តជាមួយគ្នាផងដែរ។
លោកអភិបាលខេត្តបានអំពាវនាវដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិដែលមកពីទីជិត ជិតឆ្ងាយ អញ្ជើញមកលេងកម្សាន្ត «សង្រ្កាន្ត បាត់ដំបង» ដែលមានការៀបចំបានស្អាតល្អ ប្លែកជាងឆ្នាំមុនៗ គួរឲ្យទាក់ទាញ បើបងប្អូនបានមកម្តងហើយ គឺចង់មកម្តងទៀតជាក់ជាមិនខាន និងមិនខុសបំណងឡើយ៕