(ក្រចេះ)៖ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានបញ្ជាក់ឱ្យដឹងថា ថ្ងៃទី១ នៃសង្ក្រាន្ត នៅវិមានអនុស្សាវរីយ៍២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋចូលរួមលេងកម្សាន្តជាង ៤ម៉ឺននាក់ ជាមួយការចូលរួមការពារ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកស្នួល ខេត្តក្រចេះ ដោយមានការសហការគាំទ្រពីក្រុមហ៊ុន វិស័យឯកជនបានរៀបចំកម្មវិធី សង្ក្រាន្តនៅវិមានអនុស្សាវរីយ៍២ធ្នូ ដើម្បីបង្កើតភាពអ៊ូអរ និងបង្កបរិយាកាសសប្បាយរីករាយ ជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាលេងកម្សាន្ត និងចូលរួម អបអរសាទរទទួលអំណរពរជ័យបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស.២០២៥ផងដែរ៕