(ស្វាយរៀង)៖ ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលរាំលេងសប្បាយដោះអាវបង្ហាញដើមទ្រូង និងសុដន់នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ត្រូវបានអ្នកលេងបណ្ដាញសង្គមថតវីដេអូបង្ហោះចែកចាយ កាលពីនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ នាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ ត្រូវបានសមត្ថកិច្ចហៅមកអប់រំ ដើម្បីកុំឲ្យធ្វើបែបនេះទៀត។
បើតាមនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នៅត្រង់ចំណុចរង្វង់មូលខេត្តស្វាយរៀងទល់មុខកន្លែងប្រគុំតន្ត្រីមានស្រ្តីជនជាតិវៀតណាមម្នាក់ ឆ្លងដែនចូលមកលេងក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ដោយរាំលេងសប្បាយខ្លាំងពេក រហូតដោះអាវបញ្ចេញសាច់សខ្ចី ដើមទ្រូង និងសុដន់ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមតាមថតយករូបភាព និងវីដេអូ ហើយបង្ហោះនាំឲ្យមានការរិះគន់យ៉ាងខ្លាំង។
សមត្ថកិច្ចបានបន្តថា ស្រ្តីជនជាតិវៀតណាមនេះ គឺគាត់ពាក់អាវពីរជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់ (អាវហ្គេននារី) មើលទៅដូចសាច់ពិតៗតែតាមពិតគឺអាវហ្គេន និងមានបិទបាំងចុងសុដន់ផងដែរ៕