(កំពង់ចាម)៖ នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី «សង្ក្រាន្តកំពង់ចាម» មានលៀសហាលចំនួន៣តោន ទទួលប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានទទួលទានដោយស្នាមញញឹម និងប្រកបដោយសុខសុវត្ថិភាពល្អពីរដ្ឋបាលខេត្តកំពង់ចាម។

ពិធីនេះក៏មានកាអញ្ជើញចូលរួមពីសំណាក់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមនឹងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមន្រ្តីគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលខេត្តកំពង់ចាមផងដែរ។

ប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានក៏បានសម្តែងអារម្មណ៍សប្បាយ រំភើបរីករាយ និងសំណូមពរដល់រដ្ឋបាលខេត្តកំពង់ចាម ឱ្យប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ៕

ខាងក្រោមនេះជាកិច្ចសម្ភាសរបស់អ្នកយកព័ត៌មាន Fresh Nwes ជាមួយបងប្អូនប្រជាពលរដ្ឋដូចតទៅ៖