(សៀមរាប)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញបណ្តែតគោម និងបួងសួងសុំសេចក្តីសុខនៅកសិន្ធុទឹកខាងមុខប្រាសាទអង្គរវត្ត នាល្ងាចថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។
ពិធីនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលមានតាំងពីបុរាណកាលមក និងដើម្បីកម្ចាត់ឧបទ្រពទាំងពួង ឱ្យរសាត់អណ្តែតតាមខ្សែទឹក៕