(ភ្នំពេញ)៖ ខែកុម្ភៈ ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅទីក្រុងប៉េកាំង ។ នេះជាការសន្យារវាងមិត្តចាស់ ។ ក្នុងជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានរំឭកជាពិសេសអំពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅប្រទេសចិនក្នុងឆ្នាំ ២០២០ ក្នុងបរិបទជំងឺកូវីដ-១៩ ។ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជានៅថ្ងៃទី ១៧ ខែមេសា ។ ដំណើរទស្សនកិច្ចលើកនេះនឹងជំរុញឱ្យប្រទេសចិននិងកម្ពុជា សរសេររឿងរ៉ាវថ្មីនៃចំណងមិត្តភាពដែកថែប។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅពេលអញ្ជើញទៅដល់រាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping បានចូលគាល់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ។ ព្រះមហាក្សត្រី បានអញ្ជើញលោក Xi Jinping អង្គុយលើកៅអីដែលព្រះករុណសម្តេចព្រះនរោត្តម សីហនុ តែងតែគង់ពេលនៅមានព្រះជន្ម។ បន្ទាប់ពីទ្រង់យាងចូលទិវង្គត កៅអីនេះត្រូវបានរក្សាទុកដោយព្រះរាជវង្សានុវង្ស។
បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត ឡើងកាន់មុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជានៅឆ្នាំ ២០២៣ មិនដល់មួយខែផង សម្តេចបានជ្រើសរើសប្រទេសចិនជាប្រទេសដំបូង ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ ហើយសម្តេចបានគូសបញ្ជាក់ថា សម្តេចនឹងបន្តអនុវត្តគោលនយោបាយមេត្រីភាពចំពោះប្រទេសចិនយ៉ាងរឹងមាំ ដើម្បីពង្រឹងមិត្តភាពរវាងកម្ពុជា និងចិនបន្ថែមទៀត។
ប្រទេសកម្ពុជាមានពាក្យមួយឃ្លាថា “ទីណាមានផ្លូវ ទីនោះមានក្តីសង្ឃឹម”។ នៅខែឧសភា ឆ្នាំ ២០២៤ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឈ្មោះផ្លូវមួយក្នុងរាជធានីភ្នំពេញថា "មហាវិថី Xi Jinping " ដើម្បីថ្លែងអំណរគុណដល់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានរួមចំណែកជាប្រវត្តិសាស្ត្រចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងពិធីដាក់ឈ្មោះផ្លូវនេះ សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់និងការជំរុញពីលោក Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ទំនាក់ទំនងរវាងកម្ពុជានិងចិន បានឈានចូលដល់ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខែមេសា ឆ្នាំ ២០១៧ ពិធីផ្សព្វផ្សាយសៀវភៅ 《លោក Xi Jiping អភិបាលកិច្ចជាតិ》ភាសាខ្មែរភាគទី ១ បានប្រារព្ធធ្វើ នៅទីក្រុងភ្នំពេញ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមពិធីសម្ពោធនេះ។
សម្តេច ហ៊ុន សែន បានស្នើឱ្យមន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវនិងបញ្ញាវនសិស្សានុសិស្ស អានសៀវភៅដោយយកចិត្តទុកដាក់ និងយកបទពិសោធទៅអនុវត្តក្នុងការងារជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍរបស់កម្ពុជា។ សម្តេច ហ៊ុន សែន ធ្លាប់បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា លោក Xi Jinping ប្រធានរដ្ឋចិនគឺជាឥស្សរជនដ៏អស្ចារ្យនិងជាអ្នកដឹកនាំមួយរូប ដែលអាចដឹកនាំប្រទេសចិនឱ្យទទួលការអភិវឌ្ឍ ។ សម្តេច ហ៊ុន សែន បានថ្លែងថា "រាល់គំនិតដែលលោក Xi Jinping បានលើកឡើង ដូចជាគំនិតផ្តួចផ្តើម ”ខ្សែក្រវាត់និងផ្លូវ” និងគំនិតផ្តួចផ្តើមសាកលធំៗទាំងបីបានផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល អនាគតកាល ។ តើមេដឹកនាំរូបណាដែលមានចក្ខុវិស័យបែបនេះ? "
វិទ្យុមិត្តភាពកម្ពុជាចិន