(កំពង់ចាម)៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា ចំនួន២,៧៤៨,២២៨នាក់។
បើតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥, ទេសចរជាតិសរុបចំនួន ៩៣១,៣១៧នាក់, ទេសចរបរទេសសរុបចំនួន ១២៦នាក់ សរុប ៩៣១,៤៤៣នាក់។
រីឯស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥, មានទេសចរជាតិចំនួន ១,១១០,៨២៧នាក់, ទេសចរបរទេសចំនួន ១៤១នាក់ សរុប ១,១១០,៩៦៨នាក់ និងស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥, ទេសចរជាតិចំនួន ៧៥០,៨៧២នាក់, ទេសចរបរទេសចំនួន ៨៦នាក់ សរុប ៧០៥,៩៥៨នាក់។
មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ស្ថិតិសរុបរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានទេសចរជាតិចំនួន ២,៧៤៧,៨៧៥នាក់, ទេសចរបរទេសចំនួន ៣៥៣នាក់ សរុប២,៧៤៨,២២៨នាក់។