(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ក្នុងរយៈពេល ០៣ថ្ងៃនៃព្រឹត្តិការណ៍ «សង្ក្រាន្តត្បូងឃ្មុំ» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥នេះ បញ្ហាសន្តិសុខ ត្រូវបានកងកម្លាំងមានសមត្ថកិច្ច ថែរក្សាការពារ ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

ស្នងការនគរបាលខេត្ត និងមេអាវុធហត្ថខេត្តបានបន្តថា ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ មិនមានបញ្ហាអ្វីកើតឡើងធំដុំនោះទេ គឺមានបញ្ហាតិចតួចបានកើតឡើង ប៉ុន្តែបញ្ហាអស់នេះត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗផងដែរ។

សូមជម្រាបថា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តត្បូងឃ្មុំ សរុបប្រមាណ ៧១៦,០៥៥នាក់ ស្រី៤២៨.៩២៥នាក់ ភ្ញៀវអន្តរជាតិ៥នាក់ ស្រី២នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានភ្ញៀវសរុប ៥២៤,៩១០នាក់ មានការកើនឡើងចំនួន៣៦,៤១ភាគរយ៕