(ភ្នំពេញ)៖ ភាគីកម្ពុជា-ចិន បន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្ដីប្រកាសលទ្ធផល របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ស៊ី ជិនភីង ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

បន្ទាប់ពី ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងវប្បធម៌។ ភាគីទាំងពីរបានបន្តឯកភាពកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឲ្យធ្វើដំណើររវាងប្រទេសទាំងពីរ»។

ថ្លែងក្នុងសេចក្ដីប្រកាសលទ្ធផល កម្ពុជា-ចិន នឹងរួមគ្នាអភិវឌ្ឍន៍វិថីទេសចរណ៍ លើកកម្ពស់ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសុវត្ថិភាពទេសចរណ៍។

ក្រសួងការបរទេស បានបញ្ជាក់ទៀតថា៖ កម្ពុជា-ចិន នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញកម្មវិធីអភិរក្ស និងស្តារព្រះ បរមរាជវាំងបុរាណនៅអង្គរ ក៏ដូចជាប្រាសាទព្រះវិហារ និងបេតិកភណ្ឌវប្បធម៌ដទៃទៀត។

លើសពីនេះ កម្ពុជា-ចិន នឹងបង្កើតយន្តការដើម្បីសម្រួលដល់ការផ្លាស់ប្តូរទៀងទាត់រវាងនាយកដ្ឋានកិច្ចការ យុវជន និងសហភាពសហព័ន្ធយុវជន នៃប្រទេសទាំងពីរ និងធ្វើឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងធនាគារខួរក្បាល និងទីក្រុងសម្ព័ន្ធមេត្រីភាព ក្នុងគោលបំណងលើកកម្ពស់មិត្តភាពកម្ពុជា-ចិន៕