(បាត់ដំបង)៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក សិល្បករ សិល្បការិនី យុវជនស្ម័គ្រចិត្ត បងប្អូនអាជីវករ កីឡាករ កីឡាការិនី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំរួមគ្នាជួយឱ្យព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ រយៈពេលបួនថ្ងៃ (១៣-១៦ ខែមេសា ឆ្នាំ២០២៥) បានប្រព្រឹត្តិទៅដោយជោគជ័យ។
លោកសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គណៈកម្មការរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក សិល្បករ សិល្បការិនី យុវជនស្ម័គ្រចិត្ត បងប្អូនអាជីវករ កីឡាករ កីឡាការិនី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំរួមគ្នាជួយឱ្យព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង២០២៥ រយៈពេលបួនថ្ងៃ (១៣-១៦ ខែមេសា ឆ្នាំ២០២៥) បានប្រព្រឹត្តិទៅដោយជោគជ័យ ញ៊ាំងឱ្យការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៨-២៥៦៩ ក្នុងខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ និងមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ បានមកលេងកំសាន្តយ៉ាងច្រើនកុះករ។
ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណលោកតាលោកយាយ អ៊ំពូមីង បងប្អូន និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ។
ជាពិសេស ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង និងប្រជាពលរដ្ឋខេត្តបាត់ដំបងទាំងមូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ គោរពជូនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកកម្ពុជា ដែលសម្ដេចបានណែនាំដល់សាលារាជធានីភ្នំពេញ រៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ ពីភ្នំពេញមកខេត្តបាត់ដំបង និងពីខេត្តបាត់ដំបងទៅភ្នំពេញវិញ ដោយឥតគិតថ្លៃ។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកលេងកម្សាន្តសង្ក្រាន្តបាត់ដំបង ក៏ដូចជាមក កម្សាន្តតាមបណ្តារមណីយដ្ឋាននានា ក្នុងខេត្តបាត់ដំបងយ៉ាងច្រើនកុះកប្រកបដោយភាពសប្បាយរីករាយខណៈការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានប្រព្រឹត្តទៅដោយរលូន និងសុខសុវត្ថិភាពមានសណ្ដាប់ធ្នាប់ល្អអនាម័យបរិស្ថានល្អ និងសូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរវិលត្រឡប់ទៅវិញប្រកបដោយសុខសុវត្ថិភាព៕