(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បានប្រកាសជាផ្លូវការ ស្តីពីការបង្កើត ដៃគូភ្នាក់ងារ Master Agent ទូទាំង 25 រាជធានីខេត្ត ក្រោមក្រោមអធិបតីភាពអ្នកឧកញ៉ា លាង ម៉េង អគ្គនាយក ធនាគារ ជីប ម៉ុង រួមជាមួយសមាជិកក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងសហការីគ្រប់ជាន់ថ្នាក់របស់ធនាគារ ជីប ម៉ុង ព្រមទាំងភ្ញៀវកិតិ្តយសជាច្រើនរូបផ្សេងទៀត នៅទីតាំងផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាន់ទី2។
ពិធីប្រកាសជាផ្លូវការនេះ ជាការបើកទំព័រថ្មីមួយទៀតរបស់ ធនាគារ ជីប ម៉ុង ក្នុងការបន្តបេសសកម្មការផ្តល់សេវាហិរញ្ញវត្ថុដែលផ្តល់ភាពរីកចម្រើនដល់ម្ចាស់អាជីវកម្មទាំងអស់ ជាពិសេសគឺការជួយបំពេញបន្ថែមនូវកង្វះខាតផ្សេងៗរបស់អតិថិជន។
តាមរយៈសេវាកម្មថ្មី «ដៃគូភ្នាក់ងារ Master Agent» អតិថិជនទាំងអស់មិនថានៅរាជធានី ឬខេត្ត គឺអាចមកសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជា «ដៃគូភ្នាក់ងារ Master Agent» ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមពីលើអាជីវកម្មរាល់ថ្ងៃរបស់អតិថិជន បូកជាមួយនឹងផលប្រយោជន៍ផ្សេងៗដែលធនាគារ ជីប ម៉ុង ផ្តល់ការគំាទ្រជូនដើម្បីជួយពង្រឹងនិងពង្រីកអាជីវកម្មរបស់អតិថិជនឱ្យកាន់តែធំ ស្របពេលដែលការបង្កើតដៃគូភ្នាក់ងារនេះឡើងក៏នឹងរួមចំណែកធំក្នុងការបង្កើតឱកាសការងារផ្សេងៗទៀតនៅលើទីផ្សាររបស់ប្រទេសកម្ពុជា។
អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ ថា «គោលបំណងចម្បងរបស់យើងទីមួយ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរអាចមានប្រាក់ចំណូលបន្ថែមបាន ដូច្នេះទើបយើងបានបើកឱកាសជូនប្រជាពលរដ្ឋខ្មែរនៅគ្រប់ទីកន្លែងក្នុងប្រទេសអាចសហការជាមួយធនាគារ ជីប ម៉ុង ក្លាយជាដៃគូភ្នាក់ងារMaster Agent។ ទីពីរគឺដើម្បីឱ្យអតិថិជន នៅតាមបណ្ដាខេត្តដែលមានតម្រូវការទូទាត់ប្រាក់កម្ចីឬប្រើប្រាស់សាច់ប្រាក់ផ្សេងៗ អាចមកទូទាត់តាមរយៈដៃគូភ្នាក់ងារMaster Agent នេះបាន។»
អ្នកឧកញ៉ា បញ្ជាក់ថា ការធ្វើបែបនេះនាំឱ្យបងប្អូនអាជីវករអាចមានឱកាសរកស៊ីជាមួយធនាគារ ជីប ម៉ុង ដើម្បីទទួលបានកម្រៃបន្ថែមហើយអតិថិជនធនាគារ ជីប ម៉ុង ក៏កាន់តែមានភាពងាយស្រួលក្នុងការធ្វើសេវាកម្មផងដែរ។ កាន់តែទូលំទូលាយ កាន់តែទៅកៀកជិតអតិថិជនបន្ថែមទៀត នេះគឺជាគោលដៅរបស់ធនាគារ ជីប ម៉ុង នៃការបង្កើតដៃគូភ្នាក់ងារ Master Agent។
សម្រាប់ព័ត៌មានលម្អិតពីការចុះឈ្មោះ សហការជាដៃគូភ្នាក់ងារ Master Agent អាចទំនាក់ទំនងទៅកាន់លេខ៖
081 811 911 ឬ 066 811 911។ សម្រាប់ផេកផ្លូវការ ធនាគារ ជីប ម៉ុង មានដូចជា៖
Facebook Page: https://www.facebook.com/chipmongbank
Telegram Channel: https://t.me/chipmongcommercialbank
TikTok Page: https://www.tiktok.com/@chipmongbank