(អាល្លឺម៉ង់)៖ អាចនិយាយបានថា ជាការលើកមុខមាត់ថ្មីមួយទៀតសម្រាប់ជនជាតិកម្ពុជាលើឆាកអន្តរជាតិ ក្រោយកញ្ញា Neath Nali nna Sochara បេក្ខជនបណ្ឌិតខ្មែរមួយរូប ដែលកំពុងសិក្សានៅប្រទេសអាល្លឺម៉ង់ បានទទួលការអនុមត័ឲ្យអត្ថបទស្រាវជ្រាវរបស់នាងស្តីពីបរិស្ថាន ហើយត្រូវបានបោះពុម្ពផ្សាយក្នុងកម្មវិធី «AIP conference Proceedings» ដែលជាបណ្តុំសៀវភៅបោះពុម្ពអន្តរជាតិ ចុះបញ្ជីក្នុង Scopus ជាបណ្តាញទិន្នន័យ ស្រាវជ្រាវធំបំផុតមួយលើពិភពលោក។
អ្នកគ្រប់គ្រង AIP Conference Proceeding នៃ scopus បានបង្ហាញពីមោទនភាព និងថ្លែងអបអរសាទរយ៉ាងខ្លាំងចំពោះកញ្ញា Neathnalinna Sochara ជាបេក្ខជនបណ្ឌិតខ្មែរដែលកំពុងសិក្សានៅប្រទេសអាល្លឺម៉ង់ ក្រោយទទួលបានជោគជ័យក្នុងការប្រឡងប្រជែងអត្ថបទស្រាវជ្រាវរបស់នាង និងបានបង្ហាញក្នុងសន្និសីទអន្តរជាតិ Sustaianable technologies and Innovation For managing SMEs (STIM 2024) នៅទីក្រុង Potsdam ប្រទេសអាល្លឺម៉ង់។
«លទ្ធផលនេះ គឺជាភស្តុតាង នៃសមត្ថភាពស្មារតី នៃការខិតខំប្រឹងប្រែង និងការចូលរួមរបស់យុជនកម្ពុជាលើឆាកសកល។ ជោគជ័យរបស់នាង គឺជាកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេសផងដែរ។ សរុបសេចក្តីមកការចុះបញ្ជីអត្ថបទក្នុង Scopus មិនត្រឹមតែជួយពង្រឹងគុណភាពស្រាវជ្រាវរបស់នាងប៉ុណ្ណោះទេ គឺថែមទាំងបើកផ្លូវឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ការសហការ និងឱកាសអាជីពកម្រិតខ្ពស់»។ នេះជាការបញ្ជាក់បន្ថែមរបស់អ្នកគ្រប់គ្រង AIP Conference Proceeding។
អ្នកគ្រប់គ្រង AIP Conference Proceeding បានចាត់ទុកថា «នេះជាជំហានដ៏សំខាន់សម្រាប់អ្នកស្រាវជ្រាវ ដែលចង់បង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងវិស័យវិទ្យាសាស្ត្រ និងសង្គម។ វាមិនមែនជារឿងចៃដន្យទេ ដែលអត្ថបទស្រាវជ្រាវរបស់កូនខ្មែរ ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងត្រូវបានបោះពុម្ពផ្សាយ ក្នុងអង្គការវិទ្យាសាស្ត្រ AIP និងចុះបញ្ជី ក្នុង SCOPUS»៕