(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកម្ពុជា គឺជាការបង្ហាញលើទំនុកចិត្ត និងបានបញ្ចប់នូវការចោទប្រកាន់ថា ទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជា-ចិន មានការធ្លាក់ចុះក្នុងអាណត្តិទី៧ ដែលដឹកនាំដោយរដ្ឋាភិបាលថ្មី។ លោកបណ្ឌិត បានលើកឡើងបែបនេះនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ដំណើរទស្សនកិច្ចនេះ ក៏បានទាក់ទាញឱ្យពិភពលោកសម្លឹងមើលមកកម្ពុជា នោះក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។ ខណៈប្រទេសទាំងពីរកម្ពុជា-ចិន បានទទួលស្វាគមន៍គ្នាប្រកបដោយភាពកក់ក្ដៅ និងទំនុកចិត្តខ្ពស់ ហើយអាចទាញប្រយោជន៍ឱ្យកម្ពុជា អាចទទួលបានភ្ញៀវទេសចរ និងអ្នកវិនិយោគចិនកាន់តែច្រើនឡើងថែមទៀត តាមរយៈការផ្ដល់ទំនុកចិត្តពីប្រធានាធិបតីចិន នាឱកាសនេះ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖