(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតនូវ App មួយដែលមាន ៥ភាសា ដែលអាចឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ កាន់តែងាយស្រួលក្នុងការស្វែងរកទិសដៅទេសចរណ៍ជាច្រើននៅកម្ពុជា។
App ដែលបង្កើតឡើងដោយរាជបណ្ឌិត្យសភានេះ ត្រូវបានដឹកនាំបង្កើតឱ្យបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាផ្ទាល់តែម្ដង ហើយបច្ចុប្បន្នកំពុងតែបើកដំណើរការសាកល្បង ហើយនឹងដាក់ឱ្យភ្ញៀវទេសចរអាចប្រើប្រាស់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះដែរ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកំសាន្តនៅកម្ពុជា លោកបណ្ឌិត ក៏បានអំពាវនាវឱ្យមានការចូលរួមផ្សព្វផ្សាយនូវព័ត៌មានល្អៗរបស់កម្ពុជា ជាមួយគោលដៅទេសចរជាច្រើនដែលកម្ពុជាមាន និងចូលរួមផ្ដល់នូវសេវាកម្មល្អដល់ភ្ញៀវរាប់ចាប់ពីសេវាកម្មនៅព្រលានយន្តហោះ រហុតដល់ការធ្វើដំណើរ ការស្នាក់នៅ និងអាហារហូបចុកជាដើម។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖