(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណួរថា តើកម្ពុជាគួរធ្វើអ្វីទៀតនៅក្រោយដំណើរទស្សនកិច្ចប្រធានាធិបតីបានបិទបញ្ចប់ដោយជោគជ័យក៏ពិតមែន ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលរបស់សហរដ្ឋអាមេរិកនោះ។ លោកបណ្ឌិត យង់ ពៅ ក្នុងនាមអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានឆ្លើយតបថា កម្ពុជា ជាប្រទេសតូចមិនមានសិទ្ធិជ្រើសរើសទេ មានតែបង្ហាញសុច្ឆ័ន្ទៈគោរពនូវអធិបតេយ្យមហាអំណាចទាំងអស់ស្របតាមច្បាប់កម្ពុជាមាន។ ការបញ្ជាក់របស់លោកបណ្ឌិតបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាការពិតណាស់កម្ពុជា ចំពោះស្ថានភាពប្រឈមចន្លោះចិន និងអាមេរិក នៅពេលនេះក្រោមសម្ភាធបញ្ហាពន្ធ មិនមានអ្វីក្រៅពីព្យាយាមពន្យល់អាមេរិក អំពីស្ថានភាពទំនិញរបស់អាមេរិកដែលកម្ពុជាអាចទិញបាន និងទំនិញដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក ដែលមិនដូចការលើកឡើងរបស់លោក ដូណាល់ ត្រាំ ឡើយ។ ការពន្យល់ទោះជាមិនបានលទ្ធផល ឬយ៉ាងណា មានតែព្យាយាមពន្យល់ហើយពន្យល់ទៀត ពន្យល់រហូត ទោះលទ្ធផលយ៉ាងណាក៏ដោយ ក៏ប្រសើជាងនៅស្ងៀមមិនធ្វើអ្វីទាល់តែសោះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖