(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មានកត្តាសំខាន់ចំនួន៤ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស មានសេចក្តីសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ។
ថ្លែងក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាទាំង៤នោះរួមមាន
១៖ កត្តាសុខសន្តិភាព
២៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានល្អ
៣៖ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋមានការកើនឡើង
៤៖ ជីវភាពរបស់ប្រជាជនមានការកើនឡើង
ក្រៅពីកត្តាំទាំង៤នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញកត្តារួមផ្សំមួយចំនួនទៀតក្នុងនោះ គឺការរៀបចំរថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋទៅមុខស្រុកកំណើតដោយមិនគិតថ្លៃជាដើម។
សម្តេចបានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដែលបានខិតខំសម្រួល ឱ្យប្រជាពលរដ្ឋបានកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕