(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន ២៥។
នៅក្នុងរបៀបវារៈទី១ កិច្ចប្រជុំបានពិនិត្យសំណើសុំជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន១រូប ជំនួសលោក យក់ ង៉ុយ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវចប់អាណត្តិ។
ជាមួយគ្នានេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចនេះជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជ្រើសរើសឥស្សរជនដែលមានលក្ខណៈសម្បត្តិសមស្រប ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការចិន្រ្តៃយ៍រដ្ឋសភាវិញ។ របៀបវារៈក្រៅពីនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានប្រគល់ភារកិច្ចជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ចំនួន២៤ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល។ ក្រោយការពិនិត្យសិក្សាចប់សព្វគ្រប់ គណៈកម្មការជំនាញរដ្ឋសភានឹងត្រូវធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍វិញ។
សូមជម្រាបថា សេចក្តីព្រាងច្បាប់ទំាង២៤នោះ រួមមាន៖
១-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង
២-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបង
៣-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ផល ប៊ូ ដត ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១២០មេហ្គាវ៉ាត់ នៅខេត្តព្រៃវែង
៤-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនើវើស ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់
៥-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វីស៊ីលាន មិរ៉ាយ ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់
៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សិនកែ ភីវី អ៊ុនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ
៧-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន តាំង ឡៃស៊ី ស៊ីមផត អិចផត សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់
៨-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (ផៅវ័រ ខូ អិលធីឌី) សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្កាវ៉ាត់ នៅខេត្តស្ទឹងត្រែង
៩-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ភ សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៥០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់
១០-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ប៊ីលហ្គេត ខនស្ត្រាក់សិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់
១១-សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ច័ន្ទ និមល ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តកំពង់ចាម
១២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ម៉ឌីនីធី ហូលឌីង សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង
១៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវរំ អេនើជី ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផៅវ៍រ ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៦-សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន លីឌីរ វីន អេនើជី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៧-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក សម្រាប់គម្រោងវិនិយោគសា្ថនីយ ផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្គាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៨-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ិនហ្វីនីត វីន អេនើជី ឯ.ក សម្រាប់ គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី
១៩-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក សម្រាប់គម្រោង វិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្កាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្គាវ៉ាត់ផ្គួបគ្នា នៅខេត្តកំពង់ស្ពឺ
២០-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បុទុម សាគរ អេស៊ីជី ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង
២១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនីសួ ឯ.ក សម្រាប់គម្រោងវិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២ អានុភាព១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី
២២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្ពៃថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព២០០មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងអានុភាព៣០០មេហ្គាវ៉ាត់ នៅខេត្ត កំពង់ឆ្នាំង
២៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថោក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយ ប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព៥០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ និង
២៤-ការពិនិត្យសំណើសុំពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនើរី ខបភើរេសិន សម្រាប់គម្រោងវិនិយោគស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក អានុភាព១,០០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង៕