(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកប្រទេសកម្ពុជា ជាគោលដៅក្នុងការវិនិយោគក៏ព្រោះថា កម្ពុជាមានផលលាភសុខសន្តិភាព ស្ថិរភាព នយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផលលាភប្រជាសាស្ត្រ ដែលជាកត្តាដ៏ល្អបំផុត និងផ្ដល់ផលចំណេញយ៉ាងច្រើនសម្រាប់អ្នកវិនិយោគ។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធ​ដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រ​ដំឡើង​គ្រឿង​បង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA Cambodia ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ខ្ញុំសូមឲ្យវិនិយោគិន សូមជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការជាគោលដៅ ពង្រីកខ្សែចង្វាក់ផលិតកម្មបន្ថែម ពិសេសក្រុមហ៊ុន Ford ដែលកំពុងនៅទីនេះស្រាប់ និងបានវិនិយោគជាច្រើនឆ្នាំនៅកម្ពុជា ហើយខ្ញុំសង្ឃឹមថា ក្រុមហ៊ុន Ford នឹងនៅតែបន្ដវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ចំពោះរថយន្ដ Ford គឺលក់ដាច់ច្រើននៅកម្ពុជា ដោយសារតែគុណភាព ភាពធន់ តម្លៃមរម្យ ដែលនេះជាអ្វីដែលកម្ពុជាស្វាគមន៍ [.......]»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ស្ថាប័ននីមួយៗមិនមានបញ្ហា ក្នុងការទិញរថយន្ដពី ណាមកទេ ឲ្យតែរថយន្ដមានតម្លៃល្អ សេវាកម្មល្អ គុណភាពល្អ នៅជាជម្រើសដែលយើងទិញ [....] ជាការពិតណាស់អ្នកទិញរថយន្ដភាគច្រើន ចង់បានរថយន្ដដែលមានរោងចក្រនៅក្នុងស្រុក ព្រោះផ្ដល់ភាពងាយស្រួលក្នុងការ ការជួសជុល ជាមួយតម្លៃសមរម្យ និងមានភាពរហ័ស ដោយមិនមានការរង់ចាំយូរ នេះជាអ្វីដែលយើងចង់បាន៕