(តាកែវ)៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឲ្យជាងកាត់ដេរ មកវាស់កាត់ឯកសណ្ឋានកងរាជអាវុធហត្ថ (ប្រតិបត្តិការ) ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន ១០៨នាក់ ដែលត្រូវចូលរួមឈរផែន ក្នុងពិធីសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ និងប្រារព្ធខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥) ដោយក្នុងម្នាក់ៗ ទទួលបានឯកសណ្ឋាន១សម្រាប់ ដែលការកាត់ឯកសណ្ឋាននេះ ត្រូវបានចំណាយថវិកាចំនួន ៤,១០៤ដុល្លារ។

ការរៀបចំការឯកសណ្ឋានកងរាជអាវុធហត្ថ (ប្រតិបត្តិការ) ជូននាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តចំនួន ១០៨នាក់ បានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៕